ទឹកចិត្ត​ជួយ​ចែករំលែក​អតីត​ប្រដាល់​ MMA​ ប៊ុនស្រ៊ន់​ ឧបត្ថម្ភ​គុន​ខ្មែរ​អលស្តារ​ ៣០០​ដុល្លារ​

  • 2022-07-24 04:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ MMA​ ល្បីឈ្មោះ​របស់​កម្ពុជា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ឧបត្ថម្ភ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ ៣០០​ដុល្លារ​ដល់​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អលស្តារ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ និង​ជា​ការ​ជួយ​លើកស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ។​

ស៊ឹម​ ប៊ុនស្រ៊ន់ ពេល​នៅ​ប្រកួត​

ម្ចាស់​កសិដ្ឋាន​បណ្ដុះ​កូន​ឈើ​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ Cheetah Express ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​ឃើញ​ការ​ចំណាយ​ច្រើន​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​វគ្គ​៤ ​ដូច្នេះ​លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ៣០០​ដុល្លារ​ដើម្បី​ជួយ​សម្រាក​បន្ទុក​ខ្លះ។​ មួយ​វិញ​ទៀត​ការ​ជួយ​នេះ​ក៏​ជា​ការ​រួម​ចំណែក​លើក​ទឹកចិត្ត​លោក​ ស៊ន​ អេលីត​ ដែល​ជា​អ្នក​បង្កើត​កម្មវិធី​ប្រដាល់នេះឡើង។​

លោក ស៊ឹម​ ប៊ុនស្រ៊ន់

ប៊ុនស្រ៊ន់​ បន្ថែម​ទៀត​ថា​នេះ​ក៏​ជាការ​រួម​ចំណែក​របស់​ខ្លួន​ផង​ដែរ​ក្នុង​ការ​លើកស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​ពិសេស​កម្មវិធី​ដែល​ថ្មី​ដែល​បង្កើត​ដោយ​ខ្មែរ​បែប​នេះ។​ ទឹកចិត្ត​អ្នក​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​កន្លង​មក​ បើ​ទោះ​ជា​រវល់​ និង​របប​រកស៊ី​ ឬ​ការងារ​យ៉ាងណា​ក្ដី​ក៏​នៅ​តែ​នឹករលឹក​ដែរ។​

រំលឹក​ដែរ​ថា​ កម្មវិធី​គុន​ខ្មែរ​អលស្តារ​វគ្គ​៤​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ម៉ោង​៦​ ស្អែក​នេះ​ហើយ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ថោន និង​មាន​ផ្សាយ​លើ​ផេក​លោក​ ស៊ន​ អេលីត​ Sabay​ Town​ និង​ផេក​ធំៗ​មួយ​ចំនួន​ទៀត។​ ការ​ប្រកួត​មាន​គូ​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​ មាន​គូ​ធំៗ​ដូច​ជា​ ធឿន​ ធារ៉ា​ រឿង​ សោភ័ណ្ឌ​ និង​អ្នក​ល្បីឈ្មោះ​ជា​ច្រើន​ទៀត៕​

លោក ស៊ឹម​ ប៊ុនស្រ៊ន់

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម