សាក្សីរស់តារា K-Pop ១០រូប ទម្លាយតិចនិកសម្រកទម្ងន់ ឲ្យផលពិតៗ មិនជឿកុំប្រមាថ

  • 2022-07-25 03:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា K-Pop តែងតែចែករំលែកការយល់ដឹងអំពីគន្លឹះក្នុងការសម្រកទម្ងន់។ រាងរបស់ពួកគេ​ពិតជា​ទាក់ទាញបំផុត ប៉ុន្តែអ្នកនឹង​ភ្ញាក់ផ្អើលនឹងបច្ចេកទេស​មួយ​ចំនួន​ដែលពួកគេប្រើ ​ដើម្បី​រក្សា​សុខភាព និង​កាយ​សម្បទា​ឱ្យ​នៅ​ស្អាត។ ក្រៅពីហាត់ប្រាណ របបអាហារ ក៏កត្តាសំខាន់ជួយពួកគេ​ឲ្យសម្រេច បាន​នូវរូបរាងល្អគន់នេះដែរ។

១. T.O.P (BIGBANG)

T.O.P បានបន្តរបបអាហារ ដោយញ៉ាំសណ្តែកក្រហម ដើម្បីសម្រកគីឡូបន្ថែម។ សណ្តែកក្រហមមានផ្ទុកជាតិកាល់ស្យូមច្រើន ដែលជួយរាងកាយក្នុងការបញ្ចេញជាតិសូដ្យូម។ ម្យ៉ាងទៀត ការទទួលទានសណ្តែកក្រហមឆ្អិន ២-៣ ស្លាបព្រា អាចជួយទប់ស្កាត់ចំណង់អាហាររបស់អ្នក ហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងស្កប់ស្កល់។

២. IU

ពេល IU មានអារម្មណ៍ថាខ្លួនធាត់ ដូច្នេះនាង​បាន​សម្រេច​ចិត្ត​តម​អាហារ​ដោយ​ចង់​បាន​រាង​ស្លីម។ ផ្លែប៉ោមមានជាតិសរសៃខ្ពស់ ប៉ុន្តែមានកាឡូរីទាប។ IU ចូលចិត្តញ៉ាំផ្លែប៉ោមមួយផ្លែ រាល់ពេលម៉ោងបាយ ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែម និងមានសុខភាពល្អ។

៣. Heechul (Super Junior)

តៅហ៊ូ សម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀត ហើយអាចធ្វើឲ្យអ្នកឆ្អែតបានយ៉ាងឆាប់រហ័ស ទោះបីជាវាមានកាឡូរីតិចតួចក៏ដោយ។ Heechul (Super Junior) បាន​ញ៉ាំ​តៅហ៊ូ​ដែល​ភាគច្រើន​ស្រក​ទម្ងន់​ជាង ៦គីឡូ ក្នុង​រយៈពេល​តែ សប្តាហ៍​ប៉ុណ្ណោះ។

៤. Park Bom (2NE1)

អាថ៌កំបាំងរបស់ Park Bom ចំពោះរូបសម្រស់របស់នាង គឺការញ៉ាំផ្លែឪឡឹក។ ផ្លែឪឡឹក មានជាតិទឹកដល់ទៅ ៩០ភាគរយ ហើយការទទួលទានផ្លែឪឡឹក ពិតជាអាចជួយទប់ស្កាត់ចំណង់អាហាររបស់អ្នក។

៥. Seohyun (Girls’ Generation)

Seohyun ចូលចិត្តញ៉ាំ​ដំឡូងជ្វាជាងគេ ដូច្នេះ​តើ​វា​មាន​អត្ថប្រយោជន៍​អ្វី? ដំឡូងជ្វា​​មាន​បរិមាណ​កាឡូរី​ទាប​ខ្លាំង និងមានវីតាមីន E ខ្ពស់ ដែលជួយសម្រួលដល់លំហូរឈាមរបស់អ្នក។

៦. Dasom (SISTAR)

Dasom បានញ៉ាំតែ "របបអាហារមួយមុខគត់" ដើម្បីស្រកបានជាង ៩គីឡូ ក្នុងរយៈពេល ៣ សប្តាហ៍ ហើយអាហារដ៏អស្ចារ្យដែលធ្វើឲ្យនាងស្រកដល់ថ្នាក់នេះគឺ ត្រសក់។ ត្រសក់មានកាឡូរីទាបបំផុត ហើយមានជាតិទឹកច្រើន។ វាក៏ផ្ទុកនូវបរិមាណកាល់ស្យូមខ្ពស់ ដែលជួយរាងកាយរបស់អ្នកក្នុងការបញ្ចេញកាកសំណល់ដែលមិនល្អ។ Dasom ញ៉ាំត្រសក់ពេញមួយថ្ងៃ មានអារម្មណ៍ស្រស់ស្រាយ និងមានសុខភាពល្អ។

៧. Park Boram

Park Boram តែង​បន្ត​របបអាហារ ដោយញ៉ាំ​តែ​ផ្លែប៉េងប៉ោះ​ ដើម្បី​សម្រក​ទម្ងន់​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ស្តាប់ទៅហាក់ដូចជាដាក់កំហិតខ្លាំង ប៉ុន្តែប៉េងប៉ោះពិតជា ផ្ដល់ឲ្យអ្នកនូវសុខភាពល្អ ហើយវាល្អសម្រាប់រាងកាយ និងប្រព័ន្ធរំលាយអាហារបំផុត។

៨. Seolhyun (AOA)

ទ្រូងមាន់មានប្រូតេអ៊ីនខ្ពស់ និងមានកាឡូរីទាប។ ផែនការនៃរបបអាហាររបស់ Seolhyun គឺផ្អែកលើការទទួលទានទ្រូងមាន់ពី ១ ទៅ ២ ចំណែក ក្នុងអាហារមួយពេល រួមជាមួយនឹងបន្លែ និងផ្លែឈើ។ ឥឡូវនេះ នាង​មាន​រូប​រាង​ស្រឡូន​ល្អ​ឥតខ្ចោះ​បំផុត។

៩. Sandeul (B1A4)

សាឡាដ គឺជាអាហារវេទមន្ត ក្នុងការសម្រកទម្ងន់ ដែលគេនឹកឃើញមុនគេ ពេលចង់សម្រកទម្ងន់។ Sandeul (B1A4) បានជ្រើសរើសសណ្តែកសៀង និងផ្លែឈើ ដើម្បីបន្ថែមជាមួយសាឡាដ ដែលធ្វើឱ្យលោក ស្រកទម្ងន់ដល់ទៅ ៩គីឡូឯណោះ។

១០. Himchan (B.A.P)

វិធីសាស្ត្រសម្រកទម្ងន់ របស់ Himchan ពិតជាពេញនិយមជានៅក្នុងប្រទេសកូរ៉េ។ លោក បាន​ផឹក​បន្លែ និង​ផ្លែ​ឈើ​លាយ​បី​ដង​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​បី​ថ្ងៃ ហើយវាបានធ្វើឲ្យលោក ​មាន​អារម្មណ៍​ថា​មាន​កម្លាំង ថាមពលណាស់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី