បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា
- 2022-07-25 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា
ចន្លោះមិនឃើញ
«លោក ទី វុទ្ធី ជាបុរសខ្មែរដែលប្រកបរបរធ្វើឈីសដំបូងគេនៅកម្ពុជា។ ឈីសរបស់លោកកំពុងលក់ទៅឲ្យបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប អាហារដ្ឋានបែបអឺរ៉ុប និងហាងភីហ្សា ជាច្រើននៅក្នុងក្រុងសៀមរាប និងរាជធានីភ្នំពេញ។ ក្នុង១ខែៗ លោក វុទ្ធី ធ្វើឈីសបានចន្លោះពី ១១០ ទៅ ១២០ គីឡូក្រាម ហើយលក់មិនដែលសល់នោះទេ។
នេះជាខ្លឹមសារខ្លីនៃវីដេអូបែបឯកសារមានរយៈក្រោម ១៥នាទី មួយក្នុងកម្រងវីដេអូឯកសារជាច្រើននៃគម្រោង «MADE IN CAMBODIA» ដែល sabay បានផលិតនៅក្នុងឆ្នាំនេះ។
«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» គឺជាកម្រងវីឌេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន។
កុំភ្លេចទស្សនាវីដេអូឯកសារនៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលវីដេអូទីមួយគឺ «បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា» ដែលផុសផ្សាយនៅក្នុងបណ្តាញសង្គមរបស់ sabay រួមមាន៖ វេប និងផេកហ្វេសបុក Sabay News Social , វេប និងផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ៕