[Podcast] ប្រធានបទ៖ “តើ​ព័ត៌មានទុកចិត្ត​បាន​លើ Online និង Offline ​គួរ​មាន​ប្រភពចេញពីណាខ្លះ?”

  • 2022-07-25 09:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​និយាយ​ដល់​ ព័ត៌មាន អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ឃើញ​ សកម្មភាព​មួយ​ដែល​តែង​តែ​កើត​មាន​ជារឿយៗ​ក្នុង​សង្គម​រស់នៅ និង​នៅលើហ្វេសប៊ុកផងនោះ ចំនួន​មនុស្ស​ច្រើន​ឡើងៗ​ដើម្បី​ឲ្យអ្នក​ស្ដាប់​ជឿ លង់ និង​ចង់​ឲ្យគេ​តាមដាន​ខ្លួនសុខចិត្ត​ចែកចាយ​ ព័ត៌មាន ទាំង​និយាយ​​តៗគ្នា​ ថែម​ថយ​សាច់រឿង អារកាត់លើក​ជាឧទាហរណ៍​​ដោយ​ខ្លួនឯង​ ខណៈដែល​មនុស្ស​ភាគច្រើន​ ក៏​មិន​សូវ​បាន​យកចិត្តទុកដាក់​ផ្ទៀងផ្ទាត់​អ្វី​ច្រើន​ដែរ ស្រាប់​តែ​ជឿ​តែម្ដង មិន​ថា​ រឿង​រ៉ាវ​នៅលើ​អ៊ឺនធើណិត ឬ​ការ​និយាយ​ទល់មុខ​គ្នា​ក៏ដោយ ដែល​ទម្លាប់​នេះ​គួរ​តែ​ដល់​ពេលត្រូវ​ប្តូរ​ចេញ​ហើយ។​

មាន​មតិ​ខ្លះ​លើកឡើ​ងថា ​ប្រសិន​បើ​មាន​ការចែករំលែក​ព័ត៌មាន​មិនពិត​​ច្រើន​ឡើងៗ​ តើសកម្មភាព​ទាំង​នោះ​ជះ​ឥទ្ធិពល​អ្វី​ខ្លះ? ប្រសិន​បើយើង​ចង់​បាន ព័ត៌មានដែល​គួរ​ឲ្យ​​ទុកចិត្ត​បាន​ដើម្បី​តាមដាន​និង​ផ្ទៀង​ផ្ទាត់​រឿង​រ៉ាវ​អ្វីមួយ តើ​មាន​ដំណោះស្រាយ​ដែរ​ឬទេ?

ជួប​ជាមួយ​ខ្ញុំ រក្សា នឹង​មក​និយាយ​​រៀប​រាប់​ពី​ប្រធាន​បទ​ខាង​លើ​តាម​រយៈ​ Podcasts នេះ សូមរីករាយ​ស្ដាប់ដូច​តទៅ​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម