ពេល iPhone ចេញម៉ូតថ្មីម្ដងៗ Apple តែងលាក់ទំហំថ្ម ហើយក៏លាក់ទាំង RAM ផងដែរ ប៉ុន្ដែគេតែងប្រាប់ថាម៉ូឌែលនេះ ដើរលឿនខ្លាំងប៉ុណ្ណាបើធៀបទៅនឹងម៉ូឌែលចាស់។
មានមូលហេតុចំនួនបី ដែល Apple សម្រេចចិត្តលាក់ទំហំ RAM មិនប្រាប់អ្នកប្រើ៖
- ទី១ ព្រោះកុំឱ្យស្មុគ្រស្មាញដល់អ្នកប្រើ ឬពិបាកសម្រេចចិត្ត
- ទី២ ទំហំ RAM របស់ iPhone តែងល្អស្រាប់ ទោះមានទំហំតូចបើធៀបទៅនឹងស្មាតហ្វូន Android ជាច្រើន
- ទី៣ Apple ផ្តោតលើអ្វីដែល iPhone របស់ខ្លួនអាចធ្វើបាន ជាជាងពង្រីកទំហំឱ្យធំ
តាមពិតទៅមិនមែនទំហំ RAM របស់ iPhone សុទ្ធតែល្អនោះទេ ហេតុផលស្នូលក៏ព្រោះតែ ខ្លួនជាអ្នកផលិត Hardware និង Software ម៉្លោះហើយទើប iPhone ដំណើរការប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។
ដូចនេះកុំឱ្យឆ្ងល់ យើងនឹងបង្ហាញទំហំ RAM iPhone គ្រប់ម៉ូឌែល អ្នកនឹងភ្ញាក់ផ្អើល ព្រោះទំហំរបស់វាតូចៗ៖
- iPhone 13 Pro & 13 Pro Max – RAM 6GB (LPDDR4X)
- iPhone 13 & 13 mini – RAM 4GB (LPDDR4X)
- iPhone SE 3rd gen – RAM 4GB (LPDDR4X)
- iPhone 12 Pro & 12 Pro Max – RAM 6GB (LPDDR4X)
- iPhone 12 & 12 mini RAM – 4GB (LPDDR4X)
- iPhone SE 2nd gen – RAM 3GB (LPDDR4X)
- iPhone 11 Pro & 11 Pro Max – RAM 4GB (LPDDR4X)
- iPhone 11 – RAM 4GB (LPDDR4X)
- iPhone XR – RAM 3GB (LPDDR4X)
- iPhone XS & XS Max – RAM 4GB (LPDDR4X)
- iPhone X – RAM 3GB (LPDDR4X)
- iPhone 8 Plus – RAM 3GB (LPDDR4X)
- iPhone 8 – RAM 2GB (LPDDR4X)
- iPhone 7 Plus – RAM 3GB (LPDDR4)
- iPhone 7 – RAM 2GB (LPDDR4)
- iPhone SE – RAM 2 GB (LPDDR4)
- iPhone 6S & 6S Plus – RAM 2GB (LPDDR4)
- iPhone 6 & 6 Plus – RAM 1GB (LPDDR3)
- iPhone 5S – RAM 1GB (LPDDR3)
- iPhone 5C – RAM 1GB (LPDDR2)
- iPhone 5 – RAM 1GB (LPDDR2)
- iPhone 4S – RAM 512MB (LPDDR2)
- iPhone 4 – RAM 512MB (LPDDR)
- iPhone 3GS – RAM 256MB (LPDDR)
- iPhone 3G – RAM 128MB (LPDDR)
- ដូនតា iPhone (Original iPhone) – RAM 128MB (LPDDR)
ប្រភព៖
9to5Mac
ប្រែសម្រួល៖ កុសល