Jackson Wang ធ្វើឲ្យតារាប្រុសស្រីថៃរំភើបចង់ហោះ ខ្លះដល់យំទៀតលើឆាក The Wall Song

  • 2022-07-29 03:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៨ ខែកក្កដា កម្មវិធី The Wall Song បានបង្ហាញឃ្លីបវីដេអូ ដែលជាភាគពិសេស មានការចូលរួមពីតារាប្រុសស្រីថៃល្បីៗជា​ច្រើនរូប ក៏ដូចជា តារារ៉េបវ័យក្មេង MILLI។ ប៉ុន្តែអ្វីដែល​កាន់តែភ្ញាក់ផ្អើល​នោះគឺ វត្តមានពញ្ញាក់អារម្មណ៍របស់ Jackson Wang (GOT7)

Jackson Wang ត្រូវ​បានអញ្ជើញ ឲ្យចូលរួមមកពញ្ញាក់អារម្មណ៍ MILLI ដែលជាតារាចម្រៀងប្រចាំកម្មវិធីសប្ដាហ៍ថ្មី។ លោកបាន​បន្លំសំឡេងធ្វើជានារី ដើម្បីឆ្លើយឆ្លងពីម្ខាង មកកាន់ MILLI និងថែមទាំងឆ្លើយសំណួរជា​ភាសាថៃបាន​យ៉ាងរលូនទៀតផង។ នៅពេល​ដែល ជញ្ជាំងត្រូវ​បាន​បើកបង្ហាញ MILLI ស្ទើរតែគាំងទៅហើយ ហើយក៏រំភើប​ខ្លាំង​ដែរ មិនស្មានថា លោក​មកចូលរួមសោះនៅពេលនោះ ព្រោះ​នៅពេលព្រឹក​ (នៅថ្ងៃថតកម្មវិធី) នាង​បាន​ Chat ជជែកលេងជាមួយ Jackson ដែរ។

តារា​ដែល​បាន​ចូលរួម ពិតជាសម្ដែង​នូវការរំភើប និងមាន​កិត្តិយសខ្លាំង​ដែល​បាន​មកជួប Jackson Wang ផ្ទាល់។ ប៉ុន្តែក្នុងចំណោមនោះ គឺ Toey Pingsakorn អរដល់ថ្នាក់ យំទៀតផង ដោយពេលវេលាបែបនេះ កម្រឃើញកើតឡើងចំពោះលោកណាស់។

រីឯតារាសម្ដែង Jeab Pijittra ដែលត្រូវជាភរិយារបស់ Boy Peacemaker ក៏រំភើប ញាប់ញ័រមិនចាញ់ Toey ដែរ។ ដោយនាង រំភើបនឹងវត្តមាន Jack ភ្លេចខ្លាចចិត្តស្វាមីដែលនៅជិតទៀត។

យ៉ាងណាក្ដី ពេលបង្ហាញមុខហើយ Jackson ក៏មិនភ្លេច ដើរទៅមុខ ដើម្បីស្វាគមន៍ និងរាក់ទាក់ជាមួយនឹង​ តារាៗដែលបាន​ចូលរួម ហើយនិយាយបែប​លេងសើចទៅតាមចរិតរួសរាយ ពេលពិធីករ ប្រាប់ ដោយចង្អុលណែនាំថា Boy គឺជាស្វាមីរបស់ Jeab ហើយ Jackson ក៏បាន​និយាយថា "អូហ៍សុំទោស”៕

ទស្សនាវីដេអូទាំងស្រុង៖

អត្ថបទ៖ ធារី