De Jong ត្រូវ​កាត់​ប្រាក់​ពលកម្ម​មួយ​ចំនួន​ធំ​ ដើម្បី​នៅ​បន្ត​ជា​មួយ​ Barca

  • 2022-07-29 12:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Frenkie de Jong ត្រូវ​កាត់​ប្រាក់​ពលកម្ម​មួយ​ចំនួន​ធំ​ សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ ដើម្បី​បន្ត​នៅ​លេង​ជា​មួយ​ Barcelona។

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona ក៏​បាន​ឡើង​ពី​អនាគត​របស់​ De Jong ដោយ​ថា​ កីឡាករ​នេះ​ចង់​បន្ត​ ហើយ​ខាង​ក្លឹប​លោក​ក៏​ចង់​ឲ្យ​គេ​បន្ត​នៅ​ក្លឹប​នេះ​ផង​ដែរ​ ទោះ​មាន​ក្លឹប​ផ្សេង​ ដែល​គេ​ដឹង​ច្បាស់​ថា​ជា​ក្លឹប​ Manchester United បាន​ដាក់​សំណើ​ចង់​បាន​កីឡាករ​នេះ​ឲ្យ​ត្រូវ​ថ្លៃ​ក៏​ដោយ​។

យ៉ាង​ណា​ប្រធាន​ក្លឹប​រូប​នេះ​បាន​ឡើង​ដោយ​មិន​សំដៅ​តែ​ទៅ​លើ​ De Jong នោះ​ទេ​ដោយ​សំដៅ​ទៅ​លើ​កីឡាករ​ Barca គ្រប់​គ្នា​ឲ្យ​យោគយល់​បើ​ចង់​នៅ​បន្ត​ ព្រោះ​តែ​ក្លឹប​ត្រូវ​រៀប​ចំ​ចំនួន​ប្រាក់​ដែល​ត្រូវ​ចាយ​លើ​ប្រាក់​ពលកម្ម​ថ្មី​ ដើម្បី​ឲ្យ​កីឡាករ​ទាំង​អស់​គ្នា​ទាំង​ថ្មី​ ទាំង​ចាស់​អាច​នៅ​លេង​នៅ​ទី​នេះ​ ដូច្នេះ​ចំនួន​ប្រាក់​ពលកម្ម​របស់​នីមួយៗ​អាច​នឹង​កាត់​បន្ថយ​តាម​ហ្នឹង​ ដើម្បី​ឲ្យ​ត្រូវ​នឹង​លក្ខខណ្ឌ​បច្ចេកទេស​ហិរញ្ញវត្ថុ​កំណត់​របស់​ក្លឹប​។

ទោះ​ជា​មាន​រឿង​ខាង​លើ​ក្ដី​ តែ​លោក​ Laporta នៅ​តែ​បង្ហាញ​ការ​បាន​ឲ្យ​ De Jong នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​ តែ​ត្រូវ​តែ​យោគយល់​លើ​បញ្ហា​ខាង​លើ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Barca នៅ​ជំពាក់​ប្រាក់​ពលកម្ម​ De Jong ជិត​២០.៦លាន​ដុល្លារ​ ដែល​នេះ​ហើយ​ជា​ចំណោម​មូលហេតុ​​មួយ​ ដែល​កីឡាករ​នេះ​មិន​ផ្លាស់​ទៅ​ Man Utd ទោះ​ក្លឹប​នេះ​ខំ​យ៉ាង​ណា​ព្រោះ​តែ​ Barca មិន​ព្រម​សង​លុយ​ជំពាក់​នេះ​នៅ​ឡើយ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម