អ្នកលេងអ៊ីនធើណិតកូរ៉េ ភ្ញាក់ទាំងរឹតទ្រូងចំពោះឥទ្ធិពលជះលុយរបស់អ្នកគាំទ្រ K-Pop ជនជាតិចិន

  • 2022-08-01 03:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅលើតារាង “Highest Chinese Fansite Bulk Order Album Sales of K-Pop Groups/Subunits (TOP 20)” បាន​បង្ហាញពី ទិន្នន័យកំពូលទាំង ២០ ដែលត្រដាងច្បាស់ៗពីតួលេខ Fansite ដែលលើកពីសមាជិកនីមួយៗរបស់ក្រុម K-Pop តាមរយៈបទចម្រៀង ក៏ដូចជា អាល់ប៊ុមជា​ច្រើន​របស់ពួកគេ​ ដែល​បាន​ចេញផ្សាយកន្លងមក។

តាមតារាងដែល​ត្រូវបាន​បង្ហាញ អ្នកដែល​មាន​ការគាំទ្រខ្លាំងជាងគេគឺ V (BTS) ដែលជាអ្នកគ្រងតំណែងទី១ ទី២ និង ទី៣ ជាមួយនឹង​អំណាចនៃការទិញ មានចំនួន ខ្ទង់ ៤,៧លានដុល្លារ សម្រាប់អាល់ប៊ុម "Map of the Soul:7”, ខ្ទង់ ៣,៩លានដុល្លារ សម្រាប់អាល់ប៊ុម "Proof” និង ខ្ទង់ ៣,២លានដុល្លារសម្រាប់អាល់ប៊ុម "Map of the Soul: Persona”

សម្រាប់ក្រុមនារីវិញ Karina (aespa) មានការគាំទ្រខ្លាំងជាងគេពី Fansite ដោយស្ថិតនៅលំដាប់កំពូលទី ៤ ជាមួយនឹង​កម្លាំងទិញ ខ្ទង់ ៣,១លានដុល្លារ សម្រាប់អាល់ប៊ុម "Girls”

បន្តតាមដានដូចខាងក្រោម នូវអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេ៖

ទាក់ទងនឹង​លទ្ធផលខាងលើដែរ ក៏បាន​បង្កជាការភ្ញាក់ផ្អើលខ្លាំង​ដែរ ពីសំណាក់​អ្នកប្រើអ៊ីនធើណិតជនជាតិកូរ៉េ ចំពោះអំណាចនៃការចំណាយលុយរបស់ជនជាតិចិនទៅលើសមាជិក K-Pop ជនជាតិកូរ៉េ។ តួយ៉ាងដូច Karina (កូរ៉េ) បែរជាមាន Fan ចិន ច្រើនជាង Ningning (ចិន) ទៅវិញ។ ខ្លះទៀតលើកឡើងថា ពួកគេ​ភ្ញាក់ផ្អើល​ខ្លាំង​នឹងលទ្ធផលនេះ ហើយកាន់តែបង្ហាញ​ថាអំណាចរបស់តារាកូរ៉េ កាន់តែសាយភាយខ្លាំងឡើងក្នុងប្រទេសចិន៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី