កូវីដស្ងប់បន្តិច ទ្រី សក្កដា និងអតីតតារាសម្ដែង សុខ ហ្វីយ៉ា សំងំបើកហាងថ្មីតម្លៃជិត២០ម៉ឺនដុល្លារ
- 2022-08-01 07:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដស្ងប់បន្តិច ទ្រី សក្កដា និងអតីតតារាសម្ដែង សុខ ហ្វីយ៉ា សំងំបើកហាងថ្មីតម្លៃជិត២០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀង និងជាអ្នកនិពន្វប្រចាំផលិតកម្មហង្ស មាស លោក ទ្រី សក្ដដា ទើបបើកសម្ភោធហាងថ្មី នៅរាត្រីចុងខែកក្ដដា កាលពីម្សិលនេះ ដែលភោជនីយដ្ឋាន និង Pub នេះបោះទន់លុយច្រើនសន្ធឹកប្រមាណជិត២០ម៉ឺនដុល្លារ។
កាលពីយប់ថ្ងៃទី៣១ ខែកក្ដដា សង្កេតឃើញវត្តមានសិល្បការិនី និងសិល្បករជាច្រើនដួងរួមមាន ក្រុម Pey Peydy កញ្ញា ឈិន រតនៈ កញ្ញា ចំរើន សុភក្រ័ កញ្ញា វី ឌីណែត កញ្ញា ហ្វាហ្វា និងគូស្នេហ៍ថ្មោងថ្មី គឺស៊យ រតនៈ និងប៉ាច គីមមួយ ជាមួយនិងសិល្បការដទៃទៀតជាង២០០នាក់ បានអញ្ជើញចូលរួម យ៉ាងកុះកក្នុងថ្ងៃ ពិសេសបើកហាងថ្មីរបស់អ្នកនិពន្ធ ទ្រី សក្កដា ហ៊ុនជាមួយអតីតតារាសម្ដែង សុខ ហ្វីយ៉ា ដែលអ្នកទាំង ពីរបោះទន់អស់ជិត២០ម៉ឺនដុល្លារសម្រាប់ដំណើរការទាំងស្រុងហាង ដំណាក់ស្រីស្អាត មានទៅធ្លាធំទូលាយ នេះបើយោងតាមសម្ដីលោក ទ្រី សក្កដា បង្ហើបប្រាប់ Sabay។
លោក ទ្រី សក្កដា ថ្លៃងប្រាបើ Sabay៖ “បាទ! ហាងថ្មីនេះមានឈ្មោះ ដំណាក់ស្រីស្អាត ជាភោជនីយ ដ្ឋាន និង Pub ដែលខ្ញុំបាទ រួមជាមួយបងស្រីអតីតតារាសម្ដែង សុខ ហ្វីយ៉ា បានចូលហ៊ុនជាមួយគ្នា។ ហាងនេះរៀបចំតុបតែងផ្កា និងក្លោងទ្វាដូចដំណាក់ចិន ដោយខ្ញុំបាទ។ បើនិយាយពីតម្លៃដែលយើង ដំណើររហូតមកដល់ពេលនេះ ជិត២០ម៉ឺនដុល្លារ”។
រម្លឹកផងដែរថា ទ្រី សក្កដា មិនត្រឹមតែជោគជ័យលើអាជីពជាអ្នកនិពន្ធប្រចាំផលិតកម្មហង្ស មាស ប៉ុណ្ណោះទេ សម្រាប់អាជីវកម្មក៏ជោគជ័យមិនធម្មតាដែរ ដោយបច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធ ទ្រី សក្កដា ជាថៅកែហាង ទទួលរៀបចំផ្កាកម្មវិធីផ្សេងៗ និងជាថៅកែហាងថ្មី ដំណាក់ស្រីស្អាត ហើយ បើកតាមការបង្ហើបប្រាប់ Sabay ថាឆាប់ខាងមុខនេះលោកនឹងមានអាជីវកម្មមួយថ្មីទៀត( ទ្រី សក្ដដា សូមលាក់សិន) ដែលអាជីវកម្មនេះនាំចូលពីប្រទេសរុស្សី៕