សាកនៅ? ចុចកុម្ម៉ង់របស់ញ៉ាំហើយ Pick-up ខ្លួនឯង!​ តោះចុចពីរ បីប៉ក់បានញ៉ាំស្រេច

  • 2022-08-01 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជឿទៅ គ្មាននរណាម្នាក់ចូលចិត្តអង្គុយរង់ចាំនោះទេ ព្រោះថាពេលវេលាគឺមានតម្លៃខ្លាំងណាស់។ បើអាចបាន ធ្វើអ្វីក៏ដោយកាន់តែឆាប់កាន់តែល្អ ជាពិសេសគឺពេលទៅកុម្ម៉ង់អ្វីដើម្បីញ៉ាំតែម្ដង។

ពេលកំពុងតែឃ្លានហើយ ឱ្យអង្គុយរង់ចាំយូរទៀតនោះ ច្បាស់ជាមានអារម្មណ៍មួម៉ៅតែម្ដង ដូច្នេះ ដើម្បីកាត់បន្ថយពេលវេលារង់ចាំ លោកអ្នកគួរតែធ្វើតាមវិធីខាងក្រោមនេះ៖

ក. ការខ្ចប់ញ៉ាំអាហារយកមកញ៉ាំចប់៖ អាហារខ្ចប់មានអ្វីមិនល្អ? បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ឬឯអាហារខ្ចប់ក៏កាន់តែមានអនាម័យខ្ពស់ ទាំងការចម្អិន និងការវិចខ្ចប់។

មួយវិញទៀត អាហារខ្ចប់ កំពុងក្លាយជាទីពេញនិយមខ្លាំងសម្រាប់ សិស្សានុសិស្ស និងអ្នកធ្វើការផងដែរ ព្រោះថា លោកអ្នកអាចធ្វើការខ្ចប់ទុកជាមុនសម្រាប់ញ៉ាំ ក៏ដូចជាកាត់បន្ថយការធ្វើដំណើរទៅមកសម្រាប់ចេញទៅទិញផងដែរ។

ខ. ដឹងក្នុងចិត្តឱ្យច្បាស់ជាមុនថា ចង់ញ៉ាំអ្វី?

ធ្វើបែបនេះ លោកអ្នកនឹងងាយស្រួល ចំណេញពេល ព្រោះថាលោកអ្នកអាចប្រើប្រាស់ជាមួយសេវាកម្ម Pick Up (ចុចកុម្ម៉ង់មុន ចាំទៅយកផ្ទាល់ដោយខ្លួនឯង) ជាមួយសេវាកម្មនេះដែរ លោកអ្នកអាចចុចកុម្ម៉ង់តាមទូរសព្ទ រួចទៅទទួលនៅហាងដោយផ្ទាល់ដោយខ្លួនឯង។ ចំណេញទាំងពេល មិនពិបាកក្នុងការរង់ចាំ មួយវិញទៀត សម្រាប់អ្នកមិនសូវមានពេលគឺពិតជាមានភាពងាយស្រួលមែនទែន។

គ. អំពីសេវាកម្ម PICK UP ៖

សម្រាប់សេវាកម្ម Pick Up នេះ លោកអ្នកអាចធ្វើការកុម្ម៉ង់នៅក្នុងអេប foodpanda បានយ៉ាងស្រួល ពិសេសនោះ ភោជនីយដ្ឋាន និងហាងកាហ្វេជាច្រើនក៏មានដាក់ប្រូម៉ូសិនពិសេសៗមសម្រាប់អតិថិជនផងដែរ ដូច្នេះគ្រាន់តែកុម្ម៉ង់ម្ដង ចំណេញទ្វេដង។

សម្រាប់ការប្រើប្រាស់ លោកអ្នកគ្រាន់តែចុចចូលទៅកាន់អេប foodpanda រួចចុចលើផ្នែក កុម្ម៉ង់យកផ្ទាល់ (Pick-up Section) ដែលផ្នែក កុម្ម៉ង់យកផ្ទាល់នេះ សម្រាប់ឱ្យលោកអ្នកចុចកុម្ម៉ង់រួចទៅយកអាហារ ឬភេសជ្ជៈដោយខ្លួនឯង បន្ទាប់មកជ្រើសរើសយក ហាងណាមួយដែលលោកអ្នកចង់ញ៉ាំ រួចជ្រើសរើសប្រភេទអាហារ ជាការស្រេច។

បន្ទាប់ពីចុចរួច ក្នុងអេបនឹងលោតជានាទីនៃការចម្អិនរបស់ភោជនីយដ្ឋាន ធ្វើដូច្នេះ លោកអ្នកគ្រាន់តែដើរចូលទៅយកក្នុងហាងដោយខ្លួនឯង រួចបង្ហាញទូរសព្ទទៅកាន់ភ្នាក់ងារលក់ជាការស្រេច។

កាន់តែពិសេស សម្រាប់លោកអ្នកដែលជាអតិថិជនថ្មី នឹងទទួលបាន ការបញ្ចុះតម្លៃ ៣០% ភ្លាមៗ សម្រាប់ការប្រើប្រាស់ជាមួយនឹងសេវាកម្ម ទៅយកផ្ទាល់ (Pick-up) ដោយលោកអ្នកគ្រាន់តែប្រើប្រាស់ជាមួយប្រូម៉ូកូដ NEW2PU

រួសរាន់ឡើង ចំណេញថវិកា និងពេលវេលា។

កម្មវិធីប្រូម៉ូសិនផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី