Neymar ចេញ​មុខ​ឆ្លើយ​តប​នឹង​អ្នក​ដែល​មើល​ស្រាល​សមត្ថភាព​ Messi នៅ​ PSG

  • 2022-08-01 11:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Neymar បាន​ធ្វើ​ការ​ចេញ​មុខ​ឆ្លើយ​តប​នឹង​អ្នក​​ដែល​មើល​ស្រាល​សមត្ថភាព​ ខ្សែ​ប្រយុទ្ធ​ Lionel Messi លេង​ឲ្យ​ក្លឹប​ Paris Saint Germain ក្រោយ​អ្នក​កាសែត​រូប​នេះ​បាន​សួរ​​ថា​ នេះ​ជា​ចាប់​ផ្ដើម​ថ្មី​របស់​ Messi ​ឬ​នៅ​ក្លឹប​បារាំង​នេះ​ បន្ទាប់​កីឡាករ​នេះ​បាន​រួម​ស៊ុត​ចូល​១គ្រាប់​ ក្នុង​លទ្ធផល​៤-០ តទល់នឹង​ក្លឹប​ Nantes នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

Neymar បាន​និយាយ​ថា​៖" ខ្ញុំ​មិន​គិត​អញ្ចឹង​ទេ​។ ខ្ញុំ​គិត​ថា​មនុស្ស​មួយ​ចំនួន​និយាយ​មើល​ស្រាល​ច្រើន​ពេក​ហើយ​នឹង​រឿង​នេះ​។ ពួក​គេ​មិន​ទាំង​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ផង​ហ្នឹង​ជា​រៀងរាល់​ថ្ងៃ​នេះ​ ទាំង​រឿង​ផ្ទៃ​ក្នុង​អី​ហ្នឹង​ទាក់​ទង​គេ​។ Leo គឺ​នៅ​តែ​ជា​ Leo ដដែល​។ គេ​មិន​ដែល​ប្រែប្រួល​ម្ដង​ណា​ទេ​ គ្រាន់​តែ​បន្ត​ធ្វើ​អី​កាន់​ប្លែក​ និយាយ​ទៅ​គេ​ព្យាយាម​សម្រប​នឹង​យើង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ច្បាស់​ណាស់​ពួក​យើង​ទាំង​អស់​គ្នា​ ចង់​ឲ្យ​យើង​ទាំង​បី​ ( Neymar, Messi និង​ Mbappe) លេង​ត្រូវ​គ្នា​ឲ្យ​បាន​​ល្អ ព្រោះ​ថា​បើ​បី​នាក់​យើង​ល្អ​ នោះ​ក្រុម​ទាំង​មូល​ហ្នឹង​ល្អ​។ ឥឡូវ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​យើង​ត្រូវ​គ្នា​ជា​មួយ​ក្រុម​ហើយ​។ វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ចាប់​ផ្ដើម​ឈ្នះ​ និយាយ​ទៅ​ទោះ​ម៉េច​ក៏​ដោយ​យើង​ត្រូវ​តែ​ឈ្នះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ឈ្នះ​ប្រកួត​ខាង​លើ​ PSG បាន​លើក​ពាន​រង្វាន់​បើក​រដូវ​កាល Trophee des Champions៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី