ចេញតម្លៃឡាន BMW X1 ២០២៣ ដែលស៊ីសាំងតែ ៦លីត្រកន្លះ ក្នុង១០០គ.ម

  • 2022-08-02 03:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត BMW X1 ជំនាន់ទី៣ ឆ្នាំ០២៣ នឹងត្រូវដាក់លក់ក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃជាង ៣៧ ០០០ដុល្លារ សម្រាប់ option sDrive18i និងជាង ៤៥ ០០០ដុល្លារសម្រាប់ option xDrive20i។

ចំពោះ Option sDrive 18i: ប្រើម៉ាស៊ីន TwinPower Turbo ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៥៤សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ Dual-Clutch Steptronic ៧វគ្គ រត់ប៉ុងមុខ។ កម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

វាបំពាក់ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់អូតូ, ចង្កៀង LED រេតាមចង្កូត, ទ្វារក្រោយបើកអូតូ, អេក្រង់ Head Up Display, ប្រព័ន្ធគ្រប់គ្រងល្បឿនសកម្ម, ប្រព័ន្ធជំនួយចូលចត, wireless Android Auto ព្រមទាំងប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនទៀតដូចជា BMW Intelligent Personal Assistant, BMW Live Cockpit Professional, Comfort Access និងប្រព័ន្ធ Connected Package Professional ជាដើម។

ចំណែក option xDrive20i ប្រើម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ Dual-Clutch Steptronic ដូចគ្នា ប៉ុន្តែរត់ប៉ុង២។ កម្រិតស៊ីសាំងក៏ច្រើនជាងដែរគឺ ៧,៤លីត្រ/១០០គីឡូម៉ែត្រ។

វាក៏បំពាក់ feature ដូច option ខាងលើដែរ តែ option នេះបន្ថែមទៅលើយ៉ាន់កង់ ១៩អ៊ីញ, ប្រព័ន្ធជំនួយអ្នកបើកបរដោយដៃចង្កូតវារេចូលក្នុងគន្លងផ្លូវអូតូ, កម្តៅពូកខាងមុខ និងអាចសារ៉េកៅអីបានច្រើនបែប៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

អត្ថបទថ្មី