ម៉ាដូណា ហែកកេរ្ដិ៍ជាងសង់ផ្ទះ ហើយផ្ដាំដល់គ្រប់គ្នាមុនធ្វើផ្ទះត្រូវប្រយ័ត្ន ៣ចំណុចនេះ

  • 2022-08-05 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករ ម៉ាដូណា ទើបទម្លាយរឿងហួសចិត្ដមួយជាមួយមេជាងសង់ផ្ទះឲ្យលោកដែលសន្យារថា ប្រើពេលសង់តែ១ខែ តែពេលធ្វើជាក់ស្ដែងចំណាយពេលដល់ជិតកន្លះឆ្នាំ នៅតែមិនទាន់សង់រួចទៀត។

ម៉ាដូណា បានបង្ហោះរូបថត១សន្លឹកបង្ហាញពីស្ថានភាពផ្ទះថ្មកំពុងសាងសង់មិនទាន់រួចតាមបណ្ដាញសង្គមកាលពីល្ងាចមិញ ដោយភ្ជាប់សំណេរថា៖ “ផ្ទះដ៏កម្សត់របស់ខ្ញុំ ៦ម៉ែត្របួនជ្រុង សូមផ្ដាំទៅដល់បងប្អូនដែលធ្វើផ្ទះសុំកុំយល់មនោសញ្ចេតនាជាមួយមេជាង ហើយហាមធ្វើផ្ទះស៊ីថ្ងៃ”។

ទន្ទឹមគ្នានេះលោកក៏ចែករំលែកបទពិសោធន៍សម្រាប់មិត្ដភក្ដិដែលមានបំណងសង់ផ្ទះ គួរពិចារណាលើបីចំណុចសំខាន់។ ទី១ គឺកុំឲ្យលុយជាងអស់ៗ ទី២ ធ្វើក្រដាសផ្ដិតមេដៃឲ្យបានត្រឹមត្រូវ និងទី៣ កំណត់រយៈពេល ឬខែឲ្យបានត្រឹមត្រូវ។

ជាក់ស្ដែងដូចរូបលោកមានសម្ពាធដោយសារតែជាង ព្រោះសន្យាជាមួយលោកធ្វើតែ១ខែទេ តែការងារនេះបានអូសពេលជិតកន្លះឆ្នាំ។ ពេលសួរម្ដងណា មេជាងតែងឆ្លើយថា ជាងឈឺ រវល់ជាប់កម្មវិធីការបងប្អូន រវល់ចាក់វាក់សាំង ខ្លះថាឆ្លងកូវីត។ លោកថា ឆ្នាំនេះ ទុក្ខជាន់លើទុក្ខ ហើយត្រូវរងការឈឺចាប់ជាមួយជាងទៀត៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម