ឪពុក​ ប្រាក់ ចិត្រា ​ជឿ​ថា បើ​​គ្រប់​ស្ថានីយ​គិត​ដល់​ការ​ប្រកួត​យុវជន​ថ្នាល​ មិន​យូរ​​​​គុន​ខ្មែរ​នឹង​ហក់​ឡើង​លើ​ថៃវិញ

  • 2022-08-05 03:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ យ៉ា ដែល​ជា​ឪពុក​របស់​កីឡាករ​វ័យ​​ក្មេង ប្រាក់ ចិត្រា ​​មើល​ឃើញ​​ថា ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​សម្រាប់​កីឡាករ​ថ្នាល​ជា​រឿង​ល្អ​​បំផុត​ ក្នុង​ការ​​​​​ជួយ​ពង្រឹង​​ស្មារតី​ហ្វឹកហាត់​របស់​ក្មេង​ៗ ហើយ​ប្រសិន​បើ​ស្ថានីយ​ផ្សេង​ៗ​​អាច​រៀបចំ​បែប​នេះ​​ដូច​ស្ថានីយ​ ទទក ពិត​ណាស់​មិន​យូរ​ទេ​គុន​ខ្មែរ​ នឹង​រីក​ចម្រើន​ខ្លាំង​លើស​ថៃ​វិញ​ជាក់​ជា​មិន​ខាន​។

​ការ​លើក​ឡើង​ខាង​លើ​ក្រោយ​​ពេល​​​កូន​ប្រុស​របស់​លោក​កីឡាករ​ ប្រាក់​ ចិត្រា យក​ឈ្នះ​ សី កុសល ដោយ​ពិន្ទុ​​ ដើម្បី​គ្រង​​ពាន​មួយ និង​​ប្រាក់​៤​លាន​រៀល ហើយ​អ្នក​ចាញ់ សី កុសល ទទួល​បាន​១​លាន​រៀល ​នៅ​សង្វៀន TVK Fighter កាល​ពី​ម្សិលមិញ​នេះ​។ ក្រោយ​ការ​ប្រកួត​នេះ​គ្រូ​បង្វឹក​​ និង​ជា​ឪពុក​របស់ ប្រាក់ ចិត្រា បាន​លើក​ឡើង​ថា «​ខ្ញុំ​ជឿ​ថា​យើង​ដាក់​ឲ្យ​ក្មេង​ៗ​វ៉ៃ​ចឹង​មិន​យូរ​ទេ​ យើង​នឹង​អាច​ខ្លាំង​ជាង​ថៃ​វិញ​ផង​ ព្រោះ​ពេល​ពួក​​វា​ធំ​ៗ​អស់​ទៅ​ ហើយ​បាន​វ៉ៃ​ពី​ក្មេង​ចឹង​បទ​ពិសោធ​វា​ក៏​​មាន​ច្រើន​គុណភាព​វា​ក៏​ល្អ​​។ ​និយាយ​ទៅ​កម្រ​ណាស់​ឲ្យ​ថៃ​ណា​មក​ស៊ី​វា​បាន​ណាស់​បើ​បាន​រៀប​ចំ​ដូច​ទទក​ចឹង​ទៅ​ថ្ងៃ​មុខ​ទៅ​។ ​ខ្ញុំ​គិត​ថា​មិន​យូរ​ទេ ឲ្យ​តា​រៀបចំ​ចឹង​២-៣​ឆ្នាំ​ទៀត​ យើ​ង​ដឹង​តែ​​ទៅ​មុខ​ហើយ​​ ការ​បណ្ដុះ​គុន​ខ្មែរវា​នៅ​ត្រង់​ហ្នឹង​ហើយ​»។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ​​ កីឡាករ​ ប្រាក់ ​ចិត្រា ​ក៏​បាន​លើក​ឡើង​ថា វា​ជា​ការ​ប្រកួត​​មួយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ភ័យ​ខ្លាំង​បំផុត ព្រោះ​ថា​មិន​ធ្លាប់​វ៉ៃ​ទឹក​ប្រាក់​ច្រើន​ចឹង​ទេ​​សម្រាប់​គេ​ ហើយ​គេ​សង្ឃឹម​ថា ស្ថានីយ​ផ្សេង​ៗ​ពិត​ជា​អាច​រៀបចំ​ឲ្យ​មាន​ការ​​គិតគូរ​ដល់​​កីឡាករ​ថ្នាល​បែប​នេះ​៕ ​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី