Elanga ពេញ​ចិត្ត​ការ​ស៊ុត​ចូល​គ្រាប់​បាល់​ក្នុង​ប្រកួត​មួយ​នេះ​ជាង​គេ​នៅ​ Man Utd

  • 2022-08-05 11:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ Anthony Elanga បាន​និយាយ​នៅ​ក្នុង​សម្ភាសន៍​​ជា​មួយ​ក្លឹប​ខ្លួន​គឺ​ Manchester Unitedថា​គ្រាប់​ស៊ុត​ចូល​ដែល​គេ​ពេញ​ចិត្ត​ជាង​គេ​នៅ​ពេល​មក​លេង​ឲ្យ​ក្លឹប​នេះ​ គឺ​គ្រាប់​ក្នុង​ប្រកួត​តទល់នឹង​ Accrington Stanley ក្នុង​ប្រកួត​ពាន​ Papa John ក្នុង​ឆ្នាំ​២០២០ កាល​ពី​គេ​នៅ​លេង​ឲ្យ​ក្រុម​ U21 របស់​ Man Utd នេះ​។

Elanga បាន​និយាយ​ថា​៖" ខ្ញុំ​ជ្រើស​រើស​យក​នៅ​ពេល​ខ្ញុំ​លេង​តទល់នឹង​ ក្លឹប​ Accrington Stanley ក្នុង​ប្រកួត​ពាន​ Papa John។ នៅ​ពេល​ហ្នឹង​ខ្ញុំ​ស៊ុត​ចូល​គ្រាប់​បាល់​ស្អាត​ជាង​គេ​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​នៅ​ពេល​ហ្នឹង​ខ្ញុំ​ទៅ​យក​មក​ស៊ុត​ខ្លួន​ ដោយ​ឆ្លង​មនុស្ស​ជា​ច្រើន​ អញ្ចឹង​ខ្ញុំ​គិត​ថា​គ្រាប់​បាល់​មួយ​ហ្នឹង​ហើយ​ជា​គ្រាប់​បាល់​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​ "។

Elanga ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​ Man Utd ដោយ​គេ​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ក្រុម​ថ្នាល​នៅ​ឆ្នាំ​២០១៤ រួច​ក៏​ផ្លាស់​មក​ក្រុម​ U21 នៅ​ឆ្នាំ​២០១៩ បន្ទាប់​មក​ក៏​ផ្លាស់​មក​ក្រុម​ឈុត​ធំ​នៅ​រដូវកាល​ឆ្នាំ​២០២០/២១ និង​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ជា​ពិសេស​កាល​ពី​រដូវកាល​មុន​៕

ប្រភព៖ manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី