ស្គាល់ចិត្តថ្លើមក្នុងរឿងហើយ តែអ្នកនឹងបើកភ្នែកធំៗ ពេលបានដឹងប្រវត្តិពិតរបស់ Kang Tae Oh

  • 2022-08-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kang Tae Oh គឺជាតួប្រុសក្នុង​ភាពយន្តភាគដែលទទួល​បាន​ការគាំទ្រ​ខ្លាំង​នៅពាក់កណ្ដាលឆ្នាំ ២០២២ មានចំណងជើងថា «Extraordinary Attorney Woo»។ បង្ហាញ​មុខក្នុងរឿងភាគមួយនេះ លោក​បាន​ធ្វើឲ្យអ្នក​មើលទន់ជង្គង់អស់ហើយ ដោយសារភាពស្រស់សង្ហា មន្តស្នេហ៍ដែល​លោកបាន​បង្ហាញ​តាមរយៈតួអង្គ Lee Joon Ho

ចុះនៅក្រៅរឿងវិញ Kang Tae Oh មានរឿងអ្វី​ខ្លះដែលអ្នកគួរ​តែដឹង?

១. ជាសមាជិកក្នុងក្រុម 5urprise

នៅពេល​ Kang Tae Oh បង្ហាញ​មុខ​ដំបូង​ជាមួយនឹង​ផលិតកម្ម Fantagio លោក​បាន​ចុះកុងត្រាក្នុងនាម​ជាសមាជិករបស់ក្រុមតារាសម្ដែងប្រុសដំបូងរបស់ក្រុមហ៊ុនគឺ 5urprise។ សមាជិកក្នុងក្រុមនេះ​សុទ្ធតែជាតារាសម្ដែងប្រុសដែលកំពុង​ទទួល​បាន​ភាពល្បីល្បាញហូរហែនាពេលបច្ចុប្បន្នរួមមាន៖ Seo Kang Joon, Lee Tae Hwan, Gong Myung និង Yoo Il

២. ប្រវត្តិស្នេហា

Tae Oh ធ្លាប់បាន​ទម្លាយថា អតីតគូស្នេហ៍ភាគច្រើន សុទ្ធតែមានអាយុច្រើនជាងលោក ប៉ុន្តែក្នុងចំណោមនោះ មានតែម្នាក់ប៉ុណ្ណោះដែលមានអាយុប្អូនលោក។ លោកក៏បាន​បង្ហើបដែរថា លោកចូលចិត្តនារីណា​ដែល​មាន​សក់ខ្លី។

រូបតំណាង

៣. ជាមនុស្សដែលចូលចិត្តញ៉ាំផ្លែឈើ

Kang Tae Oh បាន​លើកឡើងក្នុងបទសម្ភាស​ថា ខ្លួន​ចូលចិត្តញ៉ាំផ្លែឈើណាស់ ហើយក្នុងទូរទឹកកកត្រូវតែមានជាប្រចាំ។ ភាគ​ច្រើន លោកឧស្សាហ៍យកញ៉ាំពេល​យប់។ ឯប្រភេទផ្លែឈើដែលស្ថិតក្នុងបញ្ជីចំណូលចិត្តរបស់ Tae Oh មាន​ ម្នាស់, ស្វាយ និងស្ត្រប៊ឺរីជាដើម។

៤. ចូលចិត្តគេង ជាងញ៉ាំ

គ្រប់ពេល​ថត លោកអស់កម្លាំង​ខ្លាំង ហើយក៏ឃ្លានណាស់ដែរ។ ប៉ុន្តែជាទូទៅ បើអាចជ្រើស ក្នុងចំណោម លោកនឹងយកជ្រើសយកគេង ជំនួសដោយការញ៉ាំ។

៥. Kim Yoon Hwan ជាអ្នកណា?

Kang Tae Oh កើតនៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៩៤ ជាមួយនឹង​ឈ្មោះកំណើត Kim Yoon Hwan ប៉ុន្តែពេល​ចូលសិល្បៈ លោកបាន​ប្ដូរឈ្មោះដូចឈ្មោះអ្នកទាំងអស់គ្នាស្គាល់បច្ចុប្បន្ននេះ។

៦. ចរិតកាលពីមុន

កាលនៅរៀនបឋមសិក្សា Kang Tae Oh គឺជាក្មេង​ដែល​និយាយច្រើន ដោយសារកាលនោះ លោកចង់ឲ្យគ្រប់គ្នាចាប់អារម្មណ៍ ឬតែងចង់បានការចូលចិត្តពីគ្រប់គ្នា។ ស្ថិតក្នុងការចងចាំ Tae Oh តែងនិយាយឮៗណាស់ក្នុងថ្នាក់រៀន ឬប្រៀបដូចជាអ្នកកំប្លែងប្រចាំថ្នាក់។ រហូតដល់ឡើងដល់ថ្នាក់អនុវិទ្យាល័យ ទើប Tae Oh ប្រែជា​ក្មេងស្ងៀមស្ងាត់វិញទាំងមិនគួរឲ្យជឿ៕

ប្រភព៖ Soompi   អត្ថបទ៖ ធារី