ចាប់អារម្មណ៍ទើបដឹង ៣ កម្មវិធីរបស់ខ្មែរដើរដោយមិនបាច់មានលុយអ៊ីនធឺណិត (ទូរសព្ទអស់លុយ)
- 2022-08-08 04:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់អារម្មណ៍ទើបដឹង ៣ កម្មវិធីរបស់ខ្មែរដើរដោយមិនបាច់មានលុយអ៊ីនធឺណិត (ទូរសព្ទអស់លុយ)
ចន្លោះមិនឃើញ
កម្មវិធីរបស់ខ្មែរចំនួន ៣ អាចដំណើរការដោយទូរសព្ទគ្មានអ៊ីនធឺណិត ឬទូរសព្ទអស់លុយ ឬមិនចាំបាច់បើកសូម្បីសេវា 4G។
ទី១ កម្មវិធី SmartNas ប្រើសម្រាប់គ្រប់គ្រងស៊ីមកាត Smart ត្រួតពិនិត្យលុយគណនី ផ្លាស់ប្ដូរគម្រោង ប្រើមុខងារ Smart VIP និងមុខងារចាំបាច់ៗជាច្រើនទៀត។
ទី២ កម្មវិធី ACLEDA របស់ធនាគារអេស៊ីលីដា វាអាចប្រើមុខងារបានមុខងារទាំងអស់ដូចធម្មតា បើទោះបីស៊ីមកាតគ្មានលុយ។ ប៉ុន្ដែដើម្បីដំណើរការបាន សូមបើកអ៊ីនធឺណិតជាមុន (Cellular Data)។ បច្ចុប្បន្នដំណើរការបានជាមួយស៊ីម Smart តែប៉ុណ្ណោះ។
ទី៣ កម្មវិធី ABA Mobile វាអាចដំណើរការដោយគ្មានអ៊ីធឺណិតមែន តែចំពោះមុខងារមួយចំនួនប៉ុណ្ណោះ ដូចជាមុខងារទទួលលុយតាម QR និងបង្ហាញជា QR វិញដើម្បីបង់លុយទៅកាន់អ្នកដទៃ។ ចំណុចពិសេសមួយទៀត គឺអាចដំណើរការ ទោះមិនបើកសេវា 4G (Cellular Data)៕