នេះហើយដើមឈើ! ដែលមានអាយុកាលចំណាស់ជាងគេបំផុត លើពិភពលោក ស្ទើរមិនគួរឲ្យជឿ

  • 2022-08-08 07:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោកបានបង្កើតឡើងនូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើនយ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានអាយុកាលចាស់ ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។

ដើមឈើដែលត្រូវបានគេចាត់ទុកថាមានអាយុកាលចំណាស់បំផុតលើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា(California) សហរដ្ឋអាមរិក ។ដើមឈើនេះមានឈ្មោះថា Methuselah ដោយវាបានដុះនៅក្នុងតំបន់ជួរភ្នំ១កន្លែងស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា ពិសេសវាមានអាយុកាលរហូតដល់ទៅ៤,៨៥៣ឆ្នាំឯណោះ បើយោងទៅតាមការបញ្ជាក់របស់អ្នកជំនាញកាលពីពេលកន្លងទៅ។

សព្វថ្ងៃនេះ ដើមឈើ Methuselah កំពុងតែទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងតំបន់នោះ។

ប្រភព៖ theguardian   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី