កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ចំនួន​២៨គ្រឿង ក្នុង​ប្រកួត​​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១១

  • 2022-08-08 11:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ឈ្នះ​មេដាយ​សរុប​ចំនួន​២៨គ្រឿង ក្នុង​ការ​ប្រកួត កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១១​ ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ Solo ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដល់​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ ២០២២។ នេះ​បើ​យោង​ ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា (CAMSOC)។

នៅ​ក្នុង​មេដាយ​សរុប​២៨គ្រឿង ដែល​កម្ពុជា​ដណ្ដើម​យក​បាន​នេះ​ ក្នុង​នោះ​មាន​ទទួល​បាន​ មេដាយ​មាស​ ៧ មេដាយ​ប្រាក់​ ១០ និង​មេដាយ​សំរឹទ្ធ​ ១១ ពី​វិញ្ញាសារ​ បូស៊ីយ៉ា​ បាល់​ទះអង្គុយ​បុរស​ បាល់​បោះ​រទេះ​រុញ​នារី​ វាយ​កូន​ឃ្លី​លើតុ​ អុក​ អត្ត​ពលកម្ម​ និង​ហែល​ទឹក​ ដែល​ចំនួន​មេដាយ​នេះ​ជា​ចំនួន​មួយ​លើស​ពី​អ្វី​ដែល​កម្ពុជា​បាន​កំណត់​។

ក្នុង​កម្មវិធី​ខាង​លើ​ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១១៥នាក់ ទៅចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ១១ប្រភេទ ដូច​ជា​ កីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២​៕

ប្រភព៖ Cambodia 2023

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី