ទើប​លេង​បាន​មួយ​ប្រកួត​ពេល​នេះ Thiago អាច​សម្រាក​ដល់ទៅ​៦​សប្ដាហ៍

  • 2022-08-09 02:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Thiago ត្រូវ​បាន​រាយការណ៍​ថា​ អាច​នឹង​សម្រាក​ដល់​ទៅ​៦​សប្ដាហ៍​​ដោយ​សារ​តែ​របួស​សរសៃពួរ​អំឡុង​ពេល​​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​ស្មើ​គ្នា ២-២ ទល់​នឹង Fulham។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​​នាទី​៥០​​ក្នុង​ការ​ប្រកួត​បើក​ឆាក Premier League ព្រោះ​​តែ​មាន​អារម្មណ៍​​ឈឺ​ត្រង់​សរសៃពួរ។ តាម​ប្រភព​សារព័ត៌មាន​ The Athletic ឲ្យ​ដឹង​ថា Thiago អាច​នឹង​អវត្តមាន​ប្រកួត​រហូត​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា។

នេះ​មាន​ន័យ​ថា កីឡាករ​វ័យ​៣១​ឆ្នាំ​នឹង​ត្រូវ​អវត្តមាន​ប្រកួត​​បន្ទាប់​នៅ Premier League ទល់​នឹង Crystal Palace, Manchester United, Bournemouth, Newcastle, Everton និង Wolves។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​លោក Jurgen Klopp ឈឺ​ក្បាល ដោយ​សារ​​តែ​ខ្សែ​បម្រើ​របស់​លោក​ពីរ​នាក់​គឺ Alex Oxlade-Chamberlain និង Curtis Jones កំពុង​មាន​របួស​ដូច​គ្នា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី