ប្រយ័ត្នផងបងប្អូន! អាកាសធាតុមិនល្អទេ កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី៧ កុំធ្វើដំណើរផ្តេសផ្តាសឲ្យសោះ
- 2022-08-09 02:25:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នផងបងប្អូន! អាកាសធាតុមិនល្អទេ កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី៧ កុំធ្វើដំណើរផ្តេសផ្តាសឲ្យសោះ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅចន្លោះ ថ្ងៃទី១០-១៣ ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។
បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូា និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. តំបន់ទំនាបកណ្តាល
២. តំបន់ខ្ពង់រាប
៣. តំបន់មាត់សមុទ្រ