ពេលមកដល់ខ្មែរ សុវណ្ណនាថ ប្រកាសចាប់គូចំហរទឹកលុយ ៤បេចុះក្រោម

  • 2022-08-09 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែលឺដំណឹងស្មាត់ធំស្រុកខ្មែរ វ៉េត សុវណ្ណនាថ ហោះពីអាមេរិកមកកម្ពុជា អ្នកគាំទ្របាល់ទះមិនតិចទេបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងចង់ឃើញរូបគេចាប់គូលេងជាថ្មីម្ដងទៀត។

កីឡាកររហស្សនាមប្ដូរចង្កេះលើអាកាស នឹងមកដល់កម្ពុជានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ខាងមុខនេះហើយ។ នេះបើតាមការអោយដឹងពីអ្នកស្រី ធី ស្រីតូច ដែលជាភរិយា។

ការវិលត្រឡប់មកកាន់ប្រទេសកំណើតនេះ កីឡាករមានដើមកំណើតនៅខេត្តកណ្ដាលប្រកាសនៅលើផេករបស់ខ្លួនថា គេនឹងចាប់គូលេងមិត្តភាពដោយបើកចំហរទឹកលុយ៤បេចុះក្រោម។

សុវណ្ណនាថ បានសរសេរថា ៖«ពេលខ្ញុំទៅដល់ខ្មែរ បើខ្ញុំមានពេលទំនេរ ខ្ញុំចង់ចាប់គូក្រោមៗលេងជាមិត្តភាព៤បេ ចុះក្រោមទេ សូមបញ្ជាក់ថាលេងគីឡូល្មមទេអត់លេងជាមួយគីឡូលំដាប់ស្រុកខ្មែរទេ បើបងប្អូនហ្វេនណាស្រលាញ់ខ្ញុំបាទហើយចង់ឃើញរូបខ្ញុំលេងសូម share and like ម្នាក់មួយផង ខ្ញុំលេងមិនសូវកើតទេតែនៅស្រលាញ់វិស័យមួយហ្នឹង»។

ការវិលត្រឡប់មកវិញរបស់កីឡាករល្អទាំងការធ្វើរនាំងនិងម៉ាត់ផ្ដាច់រូបនេះ ត្រូវបានមហាជនយល់ឃើញថានឹងធ្វើអោយការលេងបាល់ទះក្រៅផ្លូវការកាន់តែកក្រើកជាបន្តទៀត។

គរបញ្ជាក់ថា វ៉េត សុវណ្ណនាថ បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅរដ្ឋកាណាដីខេតសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២១ ហើយគេនឹងហោះចេញពីប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះមកកម្ពុជាវិញនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី