ចេញមុខលេងស្ដាយម្ដងនេះ ស្រាប់តែអ្នកគាំទ្រប្ដូរឈ្មោះ ឆន សុណ្ណរាជ

  • 2022-08-09 02:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុស និងជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រឡង Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស ឆន សុវណ្ណរាជ បានចេញស្ដាយបិទមុខក្នុងឈុតពណ៌ខ្មៅជាមួយថ្នាំក្រចកទើបលាបហើយថ្មីៗ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ ខែសីហា នេះ ឆន សុវណ្ណរាជ និយាយថា នៅពេលដែលវិញ្ញាសារសប្ដាហ៍ទី៤ ត្រូវចំបេះដូងរបស់លោកដែលជាចៅក្រម ឬគណៈកម្មការ អីចឹងហើយរដូវកាលនេះលោកសុំម្ដងហើយ ព្រោះលោកបានគុំយូរហើយ។

ទន្ទឹមនិងការបញ្ចេញសំណេរ និងរូបភាពតែងខ្លួនយ៉ាងចម្លែកនេះ មានអ្នកគាំទ្រខ្លះបានប្ដូរការហៅឈ្មោះIdol របស់ខ្លួនពី ឆន សុវណ្ណរាជ មកហៅថា "ម៉ាក់រាជ"វិញ។ ការហៅនេះ គឺយោងទៅលើក្រចកមានលាបពណ៌ខ្មៅក្រឹប ហើយពាក់គ្រឿងលម្អបញ្ចេញស្ដាយយ៉ាងចម្លែក។

ចំណែកអ្នកគាំទ្រខ្លះ បង្ហាញការពេញចិត្ដចំពោះការលេងស្ដាយប្លែកៗរបស់ ឆន សុណ្ណរាជ នៅពេលនេះ ហើយអ្នកលើកទឹកចិត្ដតារាចម្រៀង ឆន សុវណ្ណរាជ ថា “អ្នកចង់បាញ់អីក៏បាញ់ទៅ សំខាន់ពូរាជអត់ខ្វល់”៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី