Everton ចាយ​លុយ​៤០លាន​ដុល្លារ​ យក​បាន​ខ្សែបម្រើ​មួយ​រូប​ពី​ Lille

  • 2022-08-09 12:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Everton បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែ​បម្រើ​ Amadou Onana ពី​ក្លឹប​ Lille នៅ​ក្នុង​ថ្ងៃ​នេះ​។

Onana និង​ Everton បាន​ព្រម​ព្រៀង​គ្នា​ចុះ​កុងត្រា​រយៈពេល​វែង​រហូត​ទៅ​ដល់​៥ឆ្នាំ​ឯណោះ​ ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧​ខាង​មុខ​។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Everton ចាយ​លុយ​សរុប​ជាង​ ៤១លាន​ដុល្លារ​ ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​រូប​នេះ​ពី​ Lille។

កីឡាករ​វ័យ​២០ឆ្នាំ​ Onana នេះ​ នឹង​ពាក់​អាវ​លេខ​៨ នៅ​ពេល​ផ្លាស់​មក​កាន់​ Everton។ ខ្សែបម្រើ​វ័យ​ក្មេង​នេះ​បាន​បញ្ចេញ​អារម្មណ៍​សប្បាយ​ចិត្ត​យ៉ាងខ្លាំង​ពេល​ផ្លាស់​មកលេង​ឲ្យ​ក្លឹបនៅ PL នេះ៕

ប្រភព៖ Everton

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម