ភ្លៀងធ្លាក់ខ្លាំង បង្កទៅជាទឹកជំនន់ វាយប្រហារទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង!

  • 2022-08-10 02:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជន់លិចនិងបង្កផលប៉ះពាល់ជាខ្លាំងដល់ការរស់នៅរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

មានមនុស្សយ៉ាងតិច ៩នាក់បានបាត់បង់ជីវិត រួមទាំងផ្ទះសម្បែងរបស់ពលរដ្ឋបានជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បណ្តាលទៅជាជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ត្រូវបង្ខំចិត្តជម្លៀសចេញ ដើម្បីរកកន្លែងសុវត្ថិភាព។ តាមដងផ្លូវ និង រថភ្លើងក្រោមដី មិនអាចដំណើរការចរាចរ បានទៀតទេ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីអាជ្ញាធរប្រទេសអាសុីមួយនេះ។

ភ្លៀងធ្លាក់ខ្លាំងនៅកណ្តាលរាត្រីថ្ងៃច័ន្ទ ទី ៨ ខែសីហា ឆ្នាំ២០២២ ធ្វើឱ្យកម្ពស់ទឹកនៅតំបន់ខ្លះ ក្នុងទីក្រុងសេអ៊ូល ឡើងដល់កម្រិតមួយខ្ពស់មិនធ្លាប់មាន ពោលគឺរហូតដល់ទៅ ៤២២មីលីម៉ែត្រ (ជាង ១៦អុីង) ។ អាជ្ញាធរបានធ្វើការប្រកាសអាសន្នភ្លាមៗផងដែរ។ បើតាមការព្យាករណ៍ ភ្លៀងនឹងបន្តធ្លាក់ដល់ថ្ងៃព្រហស្បត្តិ៍ ទី ១១ ខែសីហា ឆ្នាំ២០២២៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម