លម្អិតថ្ងៃខែជាក់លាក់ពីគម្រោងការថ្មីៗរបស់ BLACKPINK ត្រៀមចេញប្រយុទ្ធក្រោយស្ងាត់ជាង ២ឆ្នាំ

  • 2022-08-10 02:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបញ្ជាក់ដំណឹងច្បាស់លាស់នៃការវិលមកវិញរបស់ BLACKPINK គ្រប់គ្នា ក៏កំពុងផ្ទៀងផ្ទាត់ និងទន្ទឹង​ចាំថ្ងៃចេញផ្សាយបទថ្មីយ៉ាងអន្ទះសារ។

យ៉ាងណាមិញ ក្រៅពីប្រកាសចេញអាល់ប៊ុមថ្មី BLACKPINK ក៏នៅ​ស្វាគមន៍ និងវិលជួបអ្នកគាំទ្រផ្ទាល់តាមរយៈការប្រគំតន្ត្រីទេសចរណ៍ដ៏ធំ ចាប់ពីចុងឆ្នាំនេះ រហូតដល់ឆ្នាំក្រោយ។ កាលបរិច្ឆេទ្ធសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី​ក៏ត្រូវ​បាន​ចេញផ្សាយដែរ ដោយចាប់ផ្ដើមបើកឆាកដំបូងគេ នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា។

សម្រាប់អាល់ប៊ុម​ថ្មី​ដែលមានឈ្មោះថា "BORN PINK” នឹង​ចេញផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែមុនការមកដល់បទថ្មីនេះ BLACKPINK ក៏នឹង​ចេញបទ "PINK VENOM” មុននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅម៉ោង ១១ព្រឹក (ម៉ោងនៅកម្ពុជា) ពោលគឺចេញមុនអាល់ប៊ុម ខ្ទង់ជិត ១ខែ។

រង់ចាំទស្សនាជាបន្ត ក្រៅពីការងារសំខាន់ៗទាំងនេះ តើ BLACKPINK នឹង​មានអ្វី​ថ្មីអមជាមួយការ Comeback ទ្រង់ទ្រាយធំលើកនេះ?

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី