ចេញលទ្ធផលហើយ! ប្រទេសទាំង២០ មានសាកលវិទ្យាល័យច្រើនជាងគេលើលោក ភាគច្រើននៅអាស៊ីយើង

  • 2022-08-10 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ គឺជាទីកន្លែងបណ្តុះបណ្តាលនិស្សិត ឲ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់បណ្តាប្រទេសនីមួយៗ។ ជាទូទៅរាល់និស្សិតដែលមកបន្តការសិក្សានៅសាកលវិទ្យាល័យពួកគេ ភាគច្រើននឹងក្លាយទៅជាបញ្ញវ័ន្ត ទំពាំងដ៏ល្អមួយសម្រាប់សង្គមជាតិ មិនថាទាំងការងារ សុវជីធម៌ គំនិតរកស៊ី អាជីព មេរៀនជីវិតទាំងឡាយ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ។

យ៉ាងណាមិញតើប្រិយមិត្តដឹងទេថា នៅលើពិភពលោកយើងនេះ តើប្រទេសមួយណា ដែលមានចំនួនសាកលវិទ្យាល័យច្រើនជាងគេបំផុត។

ថ្ងៃនេះ Sabay សូមលើកយកប្រទេសចំនួន២០ ដែលមានចំនួនសាកលវិទ្យាល័យ បណ្តុះបណ្តាលនិស្សិតច្រើនជាងគេបង្អស់នៅលើពិភពលោកគិតត្រឹមឆ្នាំ២០២២៖

១. ប្រទេសឥណ្ឌា មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៥,២៨៨ទីតាំង

២. សហរដ្ឋអាមេរិក មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣,២១៦ទីតាំង

៣. ប្រទេសឥណ្ឌូណេស៉ី មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន២,៥៩៥ទីតាំង

៤. ប្រទេសចិន មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន២,៥៦៥ទីតាំង

៥. ប្រទេសប្រេស៉ីល មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន១,២៩៧ទីតាំង

៦. ប្រទេសម៉ិចស៉ិចកូ មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន១,១៧៣ទីតាំង

៧. ប្រទេសជប៉ុន មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន១,០៦៣ទីតាំង

៨. ប្រទេស រុស្ស៉ី មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន១,០៥៨ទីតាំង

៩. ប្រទេសអ៉ីរ៉ង់ មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៧០៤ទីតាំង

១០. ប្រទេសបារាំង មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៦១៧ទីតាំង

១១. ប្រទេសអាឡឺម៉ង់ មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៤៥៩ទីតាំង

១២. ប្រទេសកាណាដា មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣៨៧ទីតាំង

១៣. ប្រទេសប៉ូឡូញ មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣៧៩ទីតាំង

១៤. ប្រទេសកូរ៉េខាងត្បូង មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣៧៥ទីតាំង

១៥. ប្រទេសម៉ាឡេស៉ី មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣៧៤ទីតាំង

១៦. ប្រទេសប៉ាគីស្ថាន មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣៥៨ទីតាំង

១៧. ប្រទេសអ៊ុយក្រែន មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន៣១៥ទីតាំង

១៨. ប្រទេសកូឡុំប៊ី មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន២៩៣ទីតាំង

១៩. ប្រទេសហ្វីលីពីន មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន២៩០ទីតាំង

២០. ចក្រភពអង់គ្លេស មានសាកលវិទ្យាល័យទូទាំងប្រទេសចំនួន២៨០ទីតាំង៕

ប្រភព៖ Statista   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ