Lukaku ខឹង​ចិត្ត​ព្រោះ​​ត្រឹម​​១ឆ្នាំ​នៅ​ Chelsea សោះ​ អ្នក​គាំទ្រ​ភ្លេច​អស់​ពី​សមត្ថភាព​របស់​ខ្លួន​លើ​ទីលាន​ប្រកួត​

  • 2022-08-10 13:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Romelu Lukaku បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ DAZN Intalia នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ខឹង​ក្នុង​ចិត្ត​ដែរ​ ព្រោះ​ត្រឹម​តែ​រយៈពេល​១ឆ្នាំ​នៅ​ក្លឹប​ Chelsea សោះ​អ្នក​គាំទ្រ​ភ្លេចអស់​ថា​គេ​អាច​ធ្វើ​អី​បាន​ខ្លះ​លើ​ទីលាន​ប្រកួត​។

Lukaku បាន​និយាយ​ថា​៖" រដូវកាល​កាល​នៅ​ក្លឹប​ Chelsea នៅ​ឆ្នាំ​ទៅ​មិញ​នេះ​ក៏​ធ្លាប់​បាន​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​កាន់​តែ​ល្អ​ជា​មុន​ តែ​យ៉ាង​ណា​ទន្ទឹម​នឹង​នេះ​ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រឹម​តែ​១ឆ្នាំ​កន្លង​ទៅ​នេះ​សោះ​ អ្នកគាំទ្រ​ និង​អ្នកគ្រប់គ្នា​ភ្លេច​អស់​ថា​ខ្ញុំ​អាច​ធ្វើ​អី​បាន​ខ្លះ​លើ​ទីលាន​ប្រកួត​។​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ខឹង​នៅ​ក្នុង​ចិត្ត​មែន​ទែន​ "។

បន្ថែម​ពី​នេះ​ ខ្សែប្រយុទ្ធ​មក​លេង​នៅ​ Inter Milan វិញ​នៅ​រដូវកាល​នេះ​ប៉ុន្តែ​នៅ​ក្នុង​លក្ខខ័ណ្ឌ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ មក​លេង​នៅ​ទី​នេះ​គឺ​គេ​មិន​ខ្វល់​ពី​ការ​ឈ្នះ​ពាន​សម្រាប់​ខ្លួន​គេ​នោះ​ទេ​ គឺ​គេ​ឈ្នះ​ពាន​ជា​ក្រុម​ជា​ពិសេស​គឺ​ពាន​ Serie A ។

Lukaku ផ្លាស់​ទៅ​កាន់​ Inte Milan វិញ​ក្រោយ​ផ្លាស់​ត្រលប់​ទៅ​ Chelsea ទើប​តែ​១រដូវកាល​។ ក្នុង​រដូវកាល​កន្លង​ទៅ​នេះ​ គេ​ចូល​លេង​បាន​ ៤៤ប្រកួត​ និង​ស៊ុត​ចូល​ ១៥គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី