មកស្គាល់អគារទាំង៥! ដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក សុទ្ធតែនៅអាស៊ីយើងទាំងអស់

  • 2022-08-11 04:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្ននេះបណ្តាប្រទេសជាច្រើននៅកំពុងតែព្យាយាមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួនឲ្យកាន់តែរីកចម្រើនគ្រប់ផ្នែកវិស័យ ខណ:ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អគារធំៗខ្ពស់ៗកប់ពពកបានរីកដុះដាលពាសពេញពិភពលោក។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថាតើ អគារ១ណាដែលមានកម្ពស់ខ្ពស់បំផុតនៅលើសាកលលោកនាពេលបច្ចុប្បន្ន មានកម្ពស់ប៉ុន្មាន ហើយស្ថិតនៅប្រេទេសណាដែរ។

ថ្ងៃនេះ Sabay សូមលើកយក អគារខ្ពស់ៗកប់ពពកចំនួន៥ ដែលខ្ពស់់ជាងគេនៅលើពិភពលោក ពេលបច្ចប្បន្ន ដើម្បីឲ្យប្រិយមិត្តបានជ្រាប៖

១. អគារ Burj Khalifa

អគារ Burj Khalifa គឺជាអគារដែលមានកម្ពស់បំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតទៅដល់ ៨២៨ម៉ែត្រ និង១៦៣ជាន់( ជាន់ក្រោមដីមាន១ជាន់) ស្ថិតនៅក្នុងទីក្រុងឌូបៃ នៃប្រទេសអេម៉ីរ៉ាតអារ៉ាប់រួម។ អគារ Burj Khalifa ចាប់ផ្តើមសាងសង់ដំបូងបំផុតនៅ ឆ្នាំ២០០៤ បញ្ចប់ការសាងសង់ចុង ឆ្នាំ២០០៩និងបានបានសម្ពោធជាផ្លូវការនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១០។

២. អគារ មើដេកា ១១៨ (Merdeka 118)

អគារ Merdeka 118 ជាអគារដែលមានកម្ពស់ខ្ពស់លំដាប់ទី២នៅលើពិភពលោក ដែលមានកម្ពស់រហូតទៅដល់៦៧៨.៩ម៉ែត្រ ១១៨ជាន់ (មាន៥ជាន់ក្រោមដី) ស្ថិតក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលទើបតែសាងសង់រួចថ្មី នៅពាក់កណ្តាលឆ្នាំ២០២២នេះ។

៣. អគារ Shanghai Tower

អគារ Shanghai Towerគឺជាអគារដែលមានកម្ពស់លំដាប់ទី៣នៅលើពិភពលោកមាន កម្ពស់ចំនួន ៦៣២ម៉ែត្រ និង១២៨ជាន់ (មាន៥ជាន់នៅក្រោមដី) ស្ថិតក្នុងទីក្រុង សៀងហៃ ប្រទេសចិន ។ អគារនេះសាងសង់រួចកាលពីឆ្នាំ២០១៥។

៤.អគារ Abraj Al-Bait Clock Tower

អគារ Abraj Al-Bait Clock Tower គឺជាអគារដែលមានកម្ពស់លំដាប់ទី៤នៅលើពិភពលោកមាន កម្ពស់ចំនួន ៦០១ម៉ែត្រ ១២០ជាន់ (មាន៣ជាន់នៅក្រោមដី) ស្ថិតក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត សាងសង់រួចកាលពីឆ្នាំ២០១២។

៥. អគារ Ping An International Finance Center

អគារ Ping An International Finance Center គឺជាអគារខ្ពស់លំដាប់លេខ៥ លើលោក ស្ថិតនៅក្នុងShenzhen ប្រទេសចិន មានមានកម្ពស់ ៥៩៩.១ម៉ែត្រ ១១៥ជាន់ (មាន៥ជាន់នៅក្រោមដី) ត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ ២០១៧។

ប្រភព៖ Wikipedia   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ