អ្នកប្រើខ្លះបានដឹង តែអ្នកខ្លះមិនទាន់បានដឹងនោះទេថា កម្មវិធីធនាគារ ABA ដែលយើងចាយលុយរាល់ថ្ងៃហ្នឹង គឺអាចកក់សំបុត្រឡានក្រុងបានយ៉ាងងាយ កក់ជិះក្នុងប្រទេសឬឆ្លងប្រទេសក៏បានដែរ។
តោះមកដឹងវិធីកក់សំបុត្រតាម ABA app ទាំងអស់គ្នា៖
- បើកកម្មវិធី ABA Mobile > សេវាកម្ម > ត្រង់ចំណុច មធ្យោបាយធ្វើដំណើរ ចុចយក BookMeBus
- មានជម្រើសពីរគឺ ជ្រើសយក Bus សម្រាប់ឡាន និង Ferry សម្រាប់ធ្វើដំណើរតាមផ្លូវទឹក
- ត្រង់ចំណុច Chhoose Origin សម្រាប់កំណត់ទីតាំងចេញដំណើរ
- ត្រង់ចំណុច Chhoose Destination សម្រាប់កំណត់ទីតាំងគោលដៅត្រូវទៅ
- ត្រង់ចំណុច Departure Date សម្រាប់កំណត់ថ្ងៃចេញដំណើរ
- ត្រង់ចំណុច Chhoose Origin សម្រាប់កំណត់ថ្ងៃមកវិញ (មិនដាក់ក៏បានបើមិនត្រូវការកក់សំបុត្រមកវិញ)
- ចុច Search ដើម្បីស្វែងរកកក់សំបុត្រពីក្រុមហ៊ុនផ្សេងៗគ្នា
- អ្នកអាចជ្រើសរើសឡានក្រុងក្រុមហ៊ុនណាមួយ បន្ទាប់មករើសកៅអី និងបំពេញព័ត៌ខ្លះៗ និងធ្វើការបង់លុយពី ABA ផ្ទាល់ ជាការស្រេច
- បន្ទាប់ពីអ្នកបង់លុយរួច អ្នកនឹងបានសំបុត្រឡាននៅក្នុង App តែម្ដង ហើយវាក៏មាន QR Code សម្រាប់សម្គាល់អ្នកកក់ផងដែរ។ ពេលឡើងជិះ អ្នកគ្រាន់តែបង្ហាញឱ្យតៃកុងឡានជាការស្រេច៕
អត្ថបទ៖ កុសល