ប្រឹងតាំងពីអាយុមិនទាន់ ១៨ឆ្នាំ ចង់ដឹងទេ Kai អាចសន្សំទ្រព្យសរុបបានច្រើនយ៉ាងណា គិតត្រឹមឆ្នាំ ២០២២?

  • 2022-08-11 08:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Jong In ឬអ្នក​ដែល​គ្រប់គ្នា​ស្គាល់ច្បាស់តាមរយៈនាមជា "KAI” បានបង្ហាញ​ខ្លួនដំបូង​នាម​ជាអ្នករាំដ៏សំខាន់ Sub Vocalist, Sup Rapper ប្រចាំ​ក្រុមចម្រៀង​ដ៏ល្បីរបស់ EXO កាលពីឆ្នាំ ២០១២។ បន្ទាប់​ពី​បោះជើង​ចូលសិល្បៈជាមួយនឹង​ក្រុម រហូត​ដល់ក្លាយជា​តារា​ទោល Kai តែង​ធ្វើឲ្យការខិតខំ​របស់ខ្លួនកាន់តែមានតម្លៃ ហក់ឡើងជាប់ជាតារាល្បី​និងឆ្នើមប្រចាំវិស័យសិល្បៈកូរ៉េ។

ជាមួយគ្នា​នោះ​ ក្រោយការខិតខំ​ប្រឹងប្រែង​ជា​ច្រើនឆ្នាំ តើ Kai អាច​រក​បាន​ប្រាក់ចំណូល​បាន​ច្រើន​យ៉ាងណា? ចង់ជ្រាបទេ ថាតើបើគិតជា​ក្រុម តើ Kai គឺជាអ្នកមានលំដាប់ទីប៉ុន្មានប្រចាំ EXO នោឆ្នាំ ២០២២ នេះ?

ផ្អែក​តាម​សារព័ត៌មាន Seoul Space បាន​ឲ្យដឹង​ថា EXO គឺជា​ក្រុម​ចម្រៀង​កូរ៉េ​ ដែលតាមការប៉ាន់ស្មានគឺមាន​ទ្រព្យសរុបលើសពី ១ពាន់លានដុល្លារ។ ប៉ុន្តែបើគិតតែបុគ្គលនៅត្រឹមឆ្នាំនេះ និងតាមការសន្និដ្ឋាន Kai គឺជា​សមាជិក​ដែលមានទ្រព្យសរុប ១៣លានដុល្លារ

ជាមួយនឹង​ទ្រព្យចំនួន​ប៉ុននេះ តើនាំ Kai ជា​សមាជិក​មាន​ជាងគេប្រចាំក្រុមនៅឆ្នាំ ២០២២ នេះ​ឬ? ចម្លើយគឺ ពុំមែនទេ ព្រោះតាម​រយៈលទ្ធផល​នេះ​ បាន​បញ្ជាក់​ច្បាស់​ហើយថា អ្នកដែល​គ្រងតំណែងជា​សេដ្ឋីមាន​ជាងគេរបស់ EXO គឺ Baekhyun ស្របពេល​ Kai វិញជាអ្នកគ្រងតំណែងទី

បើគិតការងារជាក្រុម Kai អាច​រកចំណូល​បាន​តាមរយៈការងារ​សម្ដែង​ផ្សេងៗ ក៏ដូចជាការធ្វើ Promote ស្នាដៃបទ​ចម្រៀង ឬអាល់ប៊ុម​ថ្មី ក៏ដូចជា Merchandise ជា​ដើម។ បន្ថែម​ពីលើ ប្រជាប្រិយភាព​ដ៏ធំសម្បើម និង​អំណាចកិត្តិនាមរបស់ EXO គេ​នៅមិនភ្លេចទេថា Kai ក៏ជាសមាជិករបស់ក្រុមចម្រៀងជម្រើសពិសេស របស់ SM គឺ** SuperM** ដែរ។ ភាពល្បីល្បាញរបស់ក្រុមនេះ​ក៏មិនណយ នៅជុំវិញពិភពលោក ពិតជា​ធំធេងខ្លាំង​ ដែល​ជា​វិថីនាំ​ក្រុម​ឈាន​ទៅ​រក​លទ្ធផល និងឱកាសពិសេសក្នុង​ការ​ទទួលបាន​ប្រាក់ចំណូលកាន់​តែ​ច្រើន​តាមនោះ។

សម្រាប់ការបង្ហាញខ្លួនជា​តារា​ទោលវិញ តារាប្រុសវ័យ ២៨ឆ្នាំ​រូបនេះ​ ក៏​អាច​រក​ចំណូល​បាន​ច្រើន​ដែរ តាមរយៈការងារ​ចេញ​បទ​ថ្មី​របស់ខ្លួន។ ជាការពិត អាល់ប៊ុម​ទោលទាំង ២ របស់ Kai សុទ្ធតែអាច​សម្រេច​ចំនួន​លក់បានលើសពី ២៥០ ០០០បន្ទះ​ទៅទៀត។ ដូចអាល់ប៊ុមតូចដំបូង គឺ "KAI” ដែល​ចេញកាល​ពីឆ្នាំ ២០២០ ត្រូវ​លក់ដាច់អស់ ៣៥៩ ០០០បន្ទះ ស្របពេល អាល់ប៊ុម "Peaches” វិញ លក់ដាច់អស់ ២៦៥ ០០០បន្ទះ

ជាក់ស្ដែង​ ក្រៅពីការងារផ្នែកតន្ត្រី Kai ក៏សប្បាយកើបលុយ នាម​ជា​តារា​សម្ដែង​ក្នុងរឿងភាគ​ដែរ។ ការងារ​ដែល​មាន​អ្នក​ស្គាល់ តារាសម្ដែង Kai ច្បាស់ជាងគេ​គឺ "Andante”, “Spring Has Come” និង "Choco Bank” ជា​ដើម។

ចំណូលពីផ្នែក​ផ្សេង​ទៀតមាន​ដូចជា ពីការបង្ហាញ​មុខក្នុងកម្មវិធីកម្សាន្តផ្សេងៗ ដួចជា "Under Nineteen," "Sooro's Rovers," "Idol Dictation Contest," "New World," និង "Honeymoon Tavern"។ បន្ថែម​ដោយការងារ​ជា​ទូតសុឆន្ទៈរបស់ Brand ល្បីៗជា Gucci និង Charmzone Mask ក៏ដូចជាតារាតំណាំងដ៏សំខាន់របស់ YSL Beauty, Bobbi Brown Cosmetics, និង BlackYak Climbing Crew

ប្រភព៖ kpopstarz   អត្ថបទ៖ ធារី

អត្ថបទថ្មី