ទីបំផុត! ឡានរាងប្រអប់ដ៏ល្បីរបស់ Kia ចេញស៊េរីឆ្នាំ២០២៣ហើយ

  • 2022-08-12 02:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខកខានផលិត ១១ឆ្នាំ ទីបំផុត Kia បានបញ្ចេញរថយន្តម៉ូដែល Ray រាងប្រអប់ជ្រុងៗម្តងទៀតហើយ ដែលជាស៊េរីឆ្នាំ២០២៣ ជំនាន់ទី២ ក្នុងប្រទេសកូរ៉េខាងត្បូង។

តែយ៉ាងណា Kia មិនទាន់បានទម្លាយលម្អិតពី Spec របស់វានៅឡើយទេ ដោយគ្រោងនឹងបង្ហាញក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត។ តែគេរំពឹងថា វានឹងបន្តប្រើម៉ាស៊ីន MPI ចំណុះ ១,០លីត្រ ដំណើរការជាមួយប្រអប់លេខអូតូ៤វគ្គ។ វាក៏នឹងអាចមានជម្រើសប្រើអគ្គិសនីផងដែរ ដែលបំពាក់ម៉ូទ័រភ្លើងមួយមានកម្លាំង ៦៧សេះ និងអាគុយទំហំ ១៦,៤គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ចម្ងាយ ១៣៨គីឡូម៉ែត្រពេលសាកពេញម្តង។

រូបរាងរបស់រថយន្តនេះ ត្រូវបានឌីហ្សាញកែកុនបែបថ្មី ក្នុងនោះចង្កៀងមុខ LED ធ្វើជារាងបែបញ្ឈរ និងមានប៉ាណាដែលបិទជិត ព្រមទាំងរន្ធបឺតខ្យល់នៅខាងក្រោម និងកាងការពារបាតខាងមុខ ជាប្រភេទអាលុយមីញ៉ូម។ ឯផ្នែកខាងក្រោយវិញ ក៏កែថ្មីផងដែរ ដូចជាចង្កៀងស្តុបក្រោយនេះជាដើម។

ចំណែកផ្នែកខាងក្នុង អ្វីដែលយើងបានឃើញនោះគឺជាដៃចង្កូតមានប៊ូតុងច្រើន កុងទ័រឌីជីថល អេក្រង់នៅកណ្តាលតាបឡូ និងប៊ូតុងបញ្ឆេះរថយន្តជាដើម ហើយក្រៅពីនោះគឺវាឌីហ្សាញបែបសាមញ្ញៗប៉ុណ្ណោះ។

គេប៉ាន់ស្មានថា តម្លៃរបស់រថយន្ត Kia Ray 2023 នឹងមានតម្លៃខ្ទង់ ១០ ៤០០ដុល្លារ៕

អត្ថបទ៖ សំភី