Barca បាន​បន្ត​លក់​ផ្នែក​ខ្លះ​របស់​ក្លឹប​ខ្ទង់​១០០លាន​ដុល្លារ​ ដើម្បី​ចុះ​ឈ្មោះ​កីឡាករ​​ថ្មីៗ​

  • 2022-08-12 12:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ធ្វើ​ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​​លក់​សិទ្ធិ​ Barca Studio ចំនួន​២៤,៥% ស្មើ​នឹង​ប្រមាណ​ ១០០លាន​ដុល្លារ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ Orpheus Media ។​

ការ​លក់​សិទ្ធិ​នៃ​ផ្នែក​មួយ​ចំនួន​របស់​ក្លឹប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​គឺ​ដើម្បី​ចុះ​ឈ្មោះ​កីឡាករ​ថ្មីៗ​ដែល​ទើប​បាន​នាំ​ចូល​មក​ក្នុង​ La Liga ក៏​ដូច​ជា​បន្ត​ទិញ​កីឡាករ​មួយ​ចំនួន​ទៀត​ នេះ​បើ​តាម​អ្វី​ដែល​លោក​ Joan Laporta ប្រធាន​ក្លឹប​ Barca ផ្ទាល់​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២ Barca ក៏​សម្រេច​លក់​សិទ្ធ​កាន់​កាប់​ Barca Studio ចំនួន​ ២៥% បាន​ប្រមាណ​ ១០០លាន​ដុល្លារ​ ទៅ​ឲ្យ​ socio.com ដើម្បី​តែ​រឿង​ពង្រឹង​ក្លឹប​របស់​ខ្លួន​នេះ​ផង​ដែរ​។

កន្លង​មក​នេះ​ Barca ត្រូវ​បាន​គេ​ងឿង​ឆ្ងល់​ និង​រិះគន់​ថា​ ក្លឹប​នេះ​បាន​លុយ​ពី​ណា​ដើម្បី​នាំ​ចូល​កីឡាករ​ថ្មីៗ​ជា​ច្រើន​សម្រាប់​រដូវកាល​ក្ដៅ​ ដោយ​លើក​ឡើង​ថា​ចំណូល​ ចំណាយ​ និង​បំណុល​ក្លឹប​នេះ​គឺ​ស្ថិត​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ឡើយ​ យ៉ាង​ណា​មក​ទល់នឹង​ក្លឹប​នេះ​បាន​ធ្វើ​ការ​បញ្ចេញ​ទិន្នន័យ​ដែល​ពួក​គេ​បាន​លក់​ផ្នែក​មួយ​ចំនួន​របស់​ក្លឹប​ដើម្បី​នាំ​ចូល​ និង​ចុះ​ឈ្មោះ​កីឡាករ​ដូច​ជា​ លក់​សិទ្ធិ​ខ្លះ​នៃ​ Barca ទាក់ទាញ​វិនិយោគ​ទន់​ ក៏​ដូច​ជា​លក់​សិទ្ធិ​ផ្សាយ​ជា​ច្រើន​៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម