Tuchel និយាយបែបណាលើ Conte ក្រោយប៉ះគ្នាមួយប្រាវបានកាតក្រហមម្នាក់មួយ?
- 2022-08-15 02:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel និយាយបែបណាលើ Conte ក្រោយប៉ះគ្នាមួយប្រាវបានកាតក្រហមម្នាក់មួយ?
ចន្លោះមិនឃើញ
លោក Thomas Tuchel បាននិយាយថា កំហុសគ្រប់យ៉ាងមកពីលោក Antonio Conte ទាំងអស់ចំពោះជម្លោះរវាងអ្នកចាត់ការទាំងពីរសម្រាប់ការប្រកួតយប់មិញ។
ការប្រកួតក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទីពីរ Spurs រកបានគ្រាប់ចុងក្រោយម៉ោងតាមស្មើ Chelsea ២-២ ក្នុងកីឡដ្ឋាន Stamford Brigdge។ ប៉ុន្តែក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត មានការប៉ះទង្គិចគ្នារវាងលោក Tuchel និង Conte សម្រាប់ការប្រកួត London Derby នេះ។
ពេលបញ្ចប់ការប្រកួត អ្នកចាត់ការទាំងពីរខាងលើបានដើរមកចាប់ដៃគ្នា ក្រោយមកការមានជម្លោះពាក្យសម្ដីរហូតធ្វើឲ្យផ្អើលពេញទីលាន។ ទាំង Tuchel និង Conte ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមម្នាក់មួយដូចគ្នា។ និយាយក្រោយទទួលបានកាត លោក Tuchel ថា៖ "ខ្ញុំគិតថា ពេលដែលអ្នកចាប់ដៃគ្នា អ្នកត្រូវតែសម្លឹងមើលភ្នែកគ្នាទៅវិញទៅមក។ Conte មានគំនិតផ្សេង។ នេះជាការសម្រេចមិនត្រឹមត្រូវពីអាជ្ញាកណ្ដាលថ្ងៃនេះ"។