MV «ONE MORE» របស់ ទេព បូព្រឹក្ស ចេញមកឆ្ងាញ់គ្រប់ប្លង់ ញាក់សាច់គ្រប់ឈុត

  • 2022-08-15 03:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV ថ្មី​របស់ ទេព បូព្រឹក្ស មានចំណងជើងថា «ONE MORE» បាន​ចេញ​ផ្សាយ​ជា​ផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ដើម្បីសាទរ និងស្វាគមន៍ការចេញផ្សាយ​បទ​ថ្មីនេះ ទេព បូព្រឹក្ស ក៏បាន​រៀបចំ​កម្មវិធីជំនួបជាមួយនឹង​អ្នកគាំទ្រ​របស់ខ្លួនជា​ច្រើននាក់ ដោយមាន​ការសម្ដែង​ជាពិសេសផងដែរ។

និយាយពី​បទ​ចម្រៀង គឺជា​រសជាតិ​ថ្មីមួយបែប​ទៀត ពី តារា​ស្រីរូបនេះ ចេញពីការផលិតបទភ្លេង និពន្ធទំនុកច្រៀង និង Mixing & Master របស់ DIT WAY ​មិនឲ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយ។

ងាកចូលប្លង់ថត និងការរៀបចំ​គ្រប់យ៉ាងក្នុង MV ក៏មិនសរសើរ​ក៏បាន។ អ្វី​គ្រប់យ៉ាង​ដែល​បញ្ចូល​ក្នុង​បទ​នេះ​ ត្រូវ​បាន​ត្រៀមយ៉ាងផ្ចិតផ្ចង់ បើអ្នកមិនបានទស្សនាច្បាស់ជាស្ដាយក្រោយ។

ទស្សនាវីដេអូបទចម្រៀងដូចខាងក្រោម៖

អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី