មិនធម្មតាប្រកួត៤ស្មើ ឥន្ទ្រី​ស្លាបដែកក្ដូ សាមីត បំបាក់ក្រុមខ្លាំងសៀមរាប ១៥-០

  • 2022-08-15 04:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងមួយមិនគួរអោយជឿដែលក្រុមឥន្ទ្រីស្លាបដែកក្ដូ ឥន្ទ្រីក្រញាំដែក សំ សាមីត បានបំបាក់ក្រុមសៀមរាបក្នុងការប្រកួតបាល់ទះក្រៅផ្លូវការដោយ​លទ្ធផលពិន្ទុ ១៥-០ នៅតារាងបាល់ទះ ៩៩ ភូមិបៃតង់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ។

ឥន្ទ្រីស្លាបដែកក្ដូ និងឥន្ទ្រីក្រញាំដែកសាមីត

ក្រុមសៀមរាបដែលមាន ស្កួយ វណ្ណា លីហួ និងហ៊ាប៉ះសេ ត្រូវបានគេស្គាល់ជាក្រុមខ្លាំងមួយប្រចាំតារាងបាល់ទះ៩៩ភូមិបៃតង ខេត្តសៀមរាប និងធ្លាប់យកឈ្នះលើក្រុមអធិរាជប្រអប់ស្មាត់រាជ វិចិត្រ លោកហុងប៉ះសេ និងពិសិដ្ឋ ក្នុងជំនួបភ្នំពេញតអោយសៀមរាប៣ទល់៤។ កីឡាករបួនរូបរបស់សៀមរាបនេះ មិនងាយក្រុមណាអាចទៅយកបេអង្ករបាន​ស្រួលៗឡើយ ពោលគឺមុននឹងចាញ់ឬឈ្នះក៏ត្រូវចត់បាយដែរ។

កីឡាកររហស្សនាមខ្លាតឿ ស្រ៊ី វណ្ណា ដែលមានជំនាញវាយសេវាលោតស្ទើរប្រអប់ ដេញបាល់លឿនដ៏ល្អ មានក្រញាំរឹង ដែល​ជាសមាជិកក្រុមសៀមរាប ក៏ធ្លាប់លើកឡើងដែរថា អេគីបបួននេះឈ្នះឬចាញ់ក៏ល្អមើលដែរ មិនធ្វើអោយប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទះសាំចិត្តឡើយ។

ប៉ុន្តែយ៉ាងណាកាលពីថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២ អេគីបសៀមរាប​៤នេះ បានចាញ់ក្រោមថ្វីដៃ៤របស់ឥន្ទ្រីស្លាបដែកក្ដូ ឥន្ទ្រីក្រញាំដែក សំសាមីត ឃ្នាង និងពេជ្រប៉ះសេក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹងសូន្យ គ្មានពិន្ទុរាប់​សូម្បីតែមួយគ្រាប់។

អេគីប​របស់​សៀមរាប ហ៊ា ស្កួយ វណ្ណា លីហួរ

ត្រង់ចំណុចនេះកីឡាករដែលជាកម្លាំងដ៏សំខាន់ ស្រ៊ី វណ្ណា បានបង្ហើបពីចំណុចខ្វះខាតរបស់ខ្លួនថា មកពីខ្លួនមិនសូវមានកម្លាំងអត់បានសម្រាកគ្រប់គ្រាន់ គាប់ជួនម្ចាស់តារាងចាប់គូត្រូវភ្លាមៗទើបសម្រេចចិត្តលេងតែម្ដង។ ថ្ងៃនោះដែរ វណ្ណា ក៏បានលើកសរសើរចំណុចខ្លាំងរបស់គូប្រកួតថា ក្រុមភ្នំពេញពិត​ជា​ធ្វើ​បាន​ល្អ​​ខ្លាំងណាស់ និង​បាន​សរសើរ​ សំ សាមីត​មាន​ផ្លែ​សេវា​ល្អ សូម្បី​តែ​ខ្លួន​ធ្លាប់​តែ​រឹង​ចាប់​សេវា​ក៏​ពិបាក​ក្នុង​ការ​ចាប់​សេវា​របស់​កីឡាករ​រូប​នេះ​ដែរ។

ចំណែកអេតមីនស្រួច ដែលឡាយផ្ទាល់ក្នុងការប្រកួតនេះប្រាប់ថា ក្ដូ សាមីត ឃ្នាង និងពចេជ្រគឺល្អស្មើដៃគ្នាតែម្ដង កាន់តែល្អថែមទៀតនោះគឺសាមីតមានផ្លែសេវាមុត វាយសេវាអោយដៃគូប្រកួតចាប់បាល់ម៉ូវេ និងវាយយកពិន្ទុបានច្រើនគ្រាប់ជាហេតុ ធ្វើអោយការប្រកួតសិតលឿន៕

អត្ថបទ៖ អ៊ុំ សុភក្តិ