Ancelotti នឹង​ចូល​និវត្តន៍​ពី​អ្នកដឹកនាំ​ក្លឹប​ហើយ​ ក្រោយ​ចប់​នឹង​ Real Madrid

  • 2022-08-15 11:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ IL Messaggero កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា​ លោក​នឹងចូល​និវត្តន៍​ហើយ​បន្ទាប់​ពី​ចប់​ជា​មួយ​នឹង​ក្លឹប​ Real Madrid ហ្នឹង​។

លោក​ Ancelotti បាន​និយាយ​ថា​៖" សុរប​ខ្ញុំ​ឈ្នះ​ពាន​ទាំង​អស់​ខ្ទង់​២៤ពាន​ ក្នុង​អាជីព​ជា​អ្នកដឹកនាំ​ក្លឹប​នេះ​។ ការ​ពិត​នោះ​គឺ​ថា​ចំនួន​ឈ្នះ​ពាន​ទាំង​នេះ​គឺ​ខ្ញុំ​មិន​ខ្វល់​នោះ​ទេ​។ នៅ​ពេល​ខ្ញុំ​ចប់​អាជីព​នេះ​ ខ្ញុំ​នឹង​គិត​គូរ​ថា​ទុកដាក់​ពាន​ទាំង​នេះ​យ៉ាង​ម៉េច​ឲ្យ​បាន​សម​។ ឥឡូវ​នេះ​ខ្ញុំ​នៅ​ផ្ដោត​លើ​ការ​បង្វឹក​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការងារ​រាល់​ថ្ងៃ​របស់​ខ្ញុំ​ណាស់​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ​ អាទិភាព​របស់​ខ្ញុំ​គឺ​ពង្រឹង​តាក់តិក​លេង​ជា​និច្ច​ តែ​ឥឡូវ​នេះ​ខ្ញុំ​ផ្ដោត​លើ​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​វិញ​ ខ្ញុំ​ចង់​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​ក្មេង​ជំនាន់​ក្រោយ​ "។

លោក​បន្ត​ថា​៖" ការ​ដឹកនាំ​នៅ​ Real Madrid នឹង​នាំ​មក​នូវ​ទី​បញ្ចប់​នៃ​អាជីព​របស់​ខ្ញុំ​។ បន្ទាប់​ពី​ក្លឹប​នេះ​ ខ្ញុំ​នឹង​ចូល​និវត្តន៍​ហើយ​។ Real Madrid គឺ​ក្លឹប​កំពូល​បំផុត​ក្នុង​បាល់ទាត់​ អញ្ចឹង​គឹ​ថា​ដល់​ពេល​បញ្ចប់​ហើយ​ ក្រោយ​ចប់​នឹង​អាជីព​នៅ​ក្លឹប​នេះ​ "។

Ancelotti ជា​អ្នកដឺកនាំ​ក្លឹប​ដ៏​ជោគជ័យ​មួយ​រូប​ដោយ​លោក​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​ ក្នុង​លីគ​កំពូល​ធំៗ​ទាំង​៥របស់​អឺរ៉ុប​ ដោយ​លោក​ក៏​ធ្លាប់​ឈ្នះ​ពាន​ UEFA Champions League ផង​ដែរ​រហូត​ដល់​ទៅ​៤ដង​ឯណោះ​។ លោក​នៅ​សល់​កុងត្រា​ជា​មួយ​ Real រហូត​ដល់​ឆ្នាំ​២០២៤៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី