ខ្សែបម្រើ​ Man Utd រូប​នេះ​ផ្លាស់​ទៅ​កាន់​ ក្លឹប​នៅ​ Championship ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

  • 2022-08-15 13:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Ethan Laird ដែល​ជា​កីឡាករ​របស់​ក្លឹប​ Manchester United បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Queens Park Ranger ដែល​ជា​ក្លឹប​នៅ​ Championship ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ។​

Laird នឹង​ទៅ​លេង​នៅ​ Queens Park Ranger ក្នុង​រយៈពេល​ ១​រដូវកាល​ ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។

កីឡាករ​នេះ​បាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ដែល​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Championship ខាង​លើ​នេះ​ ដោយ​ខាង​ថ្នាក់​ដឹកនាំ​ Queens Park Ranger ក៏​ពេញ​ចិត្ត​នឹង​ស្វាគមន៍​កីឡាករ​នេះ​ផង​ដែរ​។

Laird ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​ Man Utd តាំង​ពី​ក្រុម​ថ្នាល​មក​ ដោយ​កីឡាករ​នេះ​ផ្លាស់​ទៅ​លេង​ក្លឹប​នានា​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​តាំង​ពី​រដូវកាល​ឆ្នាំ​២០២០/២១ រហូត​មក​៕

ប្រភព៖ Dailymail | manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី