កក្រើកទៀតហើយ! អ្នកដឹកនាំរឿង "Jailbreak" កំពុងត្រៀមភាពយន្ត Action ខ្នាតអន្តរជាតិជាមួយ M Pictures Cambodia
- 2022-08-19 06:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកទៀតហើយ! អ្នកដឹកនាំរឿង "Jailbreak" កំពុងត្រៀមភាពយន្ត Action ខ្នាតអន្តរជាតិជាមួយ M Pictures Cambodia
ចន្លោះមិនឃើញ
ពិតជាដំណឹងដ៏អស្ចារ្យបំផុត បើសិនជាអ្នកគឺជាអ្នកគាំទ្រស្នាដៃផលិតភាពយន្តរបស់លោក Jimmy Henderson (អ្នកដឹកនាំរឿង « Jailbreak» និង «The Prey») ព្រោះថាពេលនេះក្រុមការងាររបស់លោកកំពុងធ្វើការយ៉ាងសស្រាក់ក្នុងគម្រោងថ្មីដែលពិសេសមួយទៀតហើយ។
បើតាមការបញ្ជាក់ពីក្រុមការងារ រឿងថ្មីនេះគឺជាស៊េរីភាពយន្តខ្នាតធំ បន្តពី Jailbreak ដែលមានចំណងជើងថា «KTV-Killing Time Violently» ដែលជាប្រភេទ Action Movie។
និយាយពីសាច់រឿងវិញ ផ្ដើមពីថ្ងៃធ្វើការដំបូងរបស់ Mak ដែលជាឪពុកជួបស្ថានភាពតោកយ៉ាកម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់របស់ក្រុមក្មេងទំនើងនៅក្លឹបមួយកន្លែង។ Mak ត្រូវតែប្រើសមត្ថភាពដែលខ្លួនមាន ជាជើងអ្នកលេងម្នាក់ដែរ ដើម្បីដោះខ្លួន រកផ្លូវចេញ ឲ្យទាន់ពេលធ្វើខួបកំណើតឲ្យកូនប្រុស។
Henderson បានវិលមកសហការការងារជាមួយនឹងតួសម្ដែងឆ្នើម និងមានសមត្ថភាពរបស់ រឿង «Jailbreak» និង «The Prey» ជាថ្មីម្ដងទៀត នោះគឺលោក អ៊ូ តារា ដោយក្នុងរឿងនេះដែរ តារាប្រុសរូបនេះ នឹងគ្រងតំណែងជាតួឯក។
ក្រៅពី តារាសម្ដែង អ៊ូ តារា ក៏នឹងមានតារាប្រុសស្រីជាច្រើនរូបទៀតដែរ មាន ផាង តារា (Dara Phang), រស់ មុន្នី និង សំ ថារ័ត្ន។ អ្វីដែលសំខាន់ ក្នុងរឿងនេះ ប្រិយមិត្តនឹងភ្ញាក់ផ្អើល នឹងវត្តមានរបស់ តួសម្ដែងបន្ថែមទៀតដូចជា តារាកំប្លែង នាយ ពែកមី នាយគ្រឿន នាយក្រូច និងតារារ៉េបដ៏មានទេពកោសល្យ DJ Sdey។
ងាកមកគ្រោងឆ្អឹងដ៏សំខាន់ដែលជាអ្នកបង្កើតគម្រោងភាពយន្តដ៏អស្ចារ្យមួយនេះមាន Two Rivers International Studio, M Pictures Cambodia និង Hanuman Beverages។ ជាមួយគ្នានោះ Henderson ក៏បានសហការជាមួយនឹងក្រុម Executive Producers មានដូចជាលោក ជី សិលា, Kenneth Ung និង ស៊ី ម៉ៅ។ ក្រៅពីនេះក៏មាន Donfeng Auto Cambodia, E-gets និង Ballantines Whisky ចូលរួមសហការជាពិសេសផងដែរ។
ចំពោះភាពយន្តមួយនេះ នឹងចាប់ដំណើរការថត នៅដើមខែកញ្ញា រហូតដល់ ចុងខែតុលា ឆ្នាំ២០២២ និងគ្រោងចាក់ផ្សាយជាផ្លូវការនៅដើមឆ្នាំ ២០២៣៕