បទ K-Pop ទាំង ៥ ដែល​បាន​ជ្រើសធាតុផ្សំនៃតន្ត្រីប្រពៃណីបុរាណកូរ៉េមក បញ្ចូលយ៉ាងល្អ

  • 2022-08-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាតន្ត្រីប្រពៃណីកូរ៉េពិតជាមាន​ការគាំទ្រស្រាប់ទៅហើយពីជនជាតិពួកគេផ្ទាល់ ប៉ុន្តែដោយសារភាពលេចត្រដែតរបស់ វិស័យតន្ត្រីសម័យបែប​ប្រជាប្រិយ (Korean Pop – K-POP) ទើប​ផលិតករបទ​ចម្រៀង​មួយចំនួន​ងាក​មក​ច្របាច់បញ្ចូល ធ្វើយ៉ាងណាឲ្យកាន់តែប្លែកសម្រាប់អ្នកគាំទ្រពួកគេ ហើយក៏អាច​ជា​ស្ពានក្នុងការបង្ហាញ​ពីប្រពៃណីរបស់ខ្លួនដែរ។

តួយ៉ាង​ដូចខាងក្រោម​នេះ​ គឺជាបទ K-Pop ទាំង ដែល​ត្រូវ​បាន​បញ្ចូលតន្ត្រីប្រពៃណីកូរ៉េ ហើយលទ្ធផល​នៃ​ការ​ច្របាច់បញ្ចូលជាមួយនឹង​សម័យ​សម័យទំនើប លេចចេញមកមិនធម្មតាឡើយ៖

១. បទ «Pink Venom» របស់ BLACKPINK

បើកក្បាលបទដំបូង Jisoo បានអង្គុយលេងឧបករណ៍ភ្លេងបុរាណរបស់កូរ៉េ មានឈ្មោះថា Geomungo ដែលឧបករណ៍ភ្លេងមួយនេះក៏​ស្រដៀងនឹងពិនខ្មែរដែរ។ ទោះជាការសម្ដែង ប៉ុន្តែ Jisoo ក៏បាន​រៀនវិជ្ជាឲ្យចេះ ដោយមាន​ការបង្ហាត់ពីគ្រូត្រឹមត្រូវ​ដែរ ពុំមែន​សម្ដែង​លេងៗទេ ព្រោះ​នាង​ចង់បាន​លទ្ធផលល្អ ពេល​វីដេអូចេញមក។

២. បទ «Daechwita» របស់ SUGA (BTS)

បើកក្បាល​បទ​នេះ​ភ្លាម គ្រប់គ្នា​ក៏នឹង​ឮ សំឡេងភ្លេងម្យ៉ាង ដែល​នោះគឺជា​សំឡេង ភ្លេង ដែល​ត្រូវ​បាន​ប្រើ ប្រកាសពីការយាងមកដល់របស់មហាក្សត្រ។

៣. បទ «Piri» របស់ Dreamcatcher

Piri គឺជាប្រភេទ​ខ្លុយរបស់កូរ៉េ ដែល​ត្រូវ​បាន​គេនិយមប្រើទាំងក្នុង​ប្រភេទតន្ត្រីប្រជាប្រិយ និងបុរាណ។ បទ «Piri» របស់ Dreamcatcher បាន​រួមបញ្ចូលទាំងខ្លុយ Piri និងហ្គីតា ដែល​បង្កើតជា​តន្ត្រីដ៏គួរឲ្យចាប់អារម្មណ៍។

៤. បទ «Hanryang» របស់ Min Kyung Hoon, Kim Hee Chul និង BIBI

នេះជា​បទ​ដែល​ផលិតដោយ DinDin ដោយបាន​លាយបញញចូល​គ្នា​នូវ​ចង្វាក់ភ្លេងបុរាណ ជាមួយនឹង​រសជាតិ Hip Hop។ រីឯ Concept ពីក្រោយបទនេះ​ គឺ​រម្លឹកដល់កាលពីសម័យ Joseon។ ឯវីដេអូបទចម្រៀងវិញ មាន​ការចូលរួមសម្ដែង​ដោយ Heechul (Super Junior). Min Kyung Hoon, BIBI និង Ateez

៥. បទ «I’m a B» របស់ Hwasa (MAMAMOO)

បទភ្លេង​ដែល​បន្លឺក្នុងបទចម្រៀងរបស់ MAMAMOO ក៏មិនអន់ដែរ ព្រោះបាន​បង្កើតភាព​រស់រវើក ពេញទាំងបទ មិនឲ្យអ្នកស្ដាប់ អ្នកមើលធុញទ្រាន់ឡើយ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី