ចម្លែក! មានប្រទេស​​ចំនួន ២២​លើពិភពលោក ដែលមិនមាន​យោធាសម្រាប់ការពារប្រទេសនោះទេ​

  • 2022-08-24 04:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ទាំង២២ខាងក្រោមនេះ ដែលភាគច្រើនជាប្រទេសកោះ គឺមិនមាន​យោធាផ្ទាល់ខ្លួនដើម្បីការពារទឹកដីខ្លួននោះទេ ប៉ុន្តែប្រទេសខ្លះ មានប៉ូលិសដែល​ប្រើសម្រាប់ការពារសន្តិសុខផ្ទៃក្នុងផង និងសម្រាប់ការពារជាតិផង និងប្រទេស​ខ្លះទៀតគឺ មាន​ប្រទេសខាងក្រៅ​ជាអ្នកជួយការពារ។

១. អង់ដូរ៉ា (Andorra): ប្រទេសនេះ​ស្ថិតនៅ​ចន្លោះបារាំង និង​អេស្ប៉ាញ ហើយ​អ្នកជួយការពារប្រទេស​នេះ ក៏ជាការទទួលខុសត្រូវរបស់​បារាំង និងអេស្ប៉ាញដែរ។

២. កោះខុក (Cook Islands): ស្ថិតក្នុងមហាសមុទ្រខាងត្បូង ដែលមាន​ណូវេលហ្សេឡង់ ជាអ្នកជួយការពារ តាមការស្នើសុំ។

៣. កូស្តារីកា (Costa Rica): មានប៉ូលិស ហើយអាចប្រើប្រាស់​សម្រាប់ការពារប្រទេសបាន ថែមទាំងមានអាមេរិកជួយការពារថែមទៀត​។

៤. ដូមីនីកា (Dominica): ស្ថិតនៅផ្នែកខាងកើតនៃប៉ាស៊ីហ្វិក ដែលមាន​អង់គ្លេស​ជួយការពារ។

៥. កោះហ្វារ៉ូ (Faroe Islands): ស្ថិតនៅអាត្លង់ទិកខាងជើង ដែលមាន​ដាណឺម៉ាក​ជួយការពារ។

៦. ហ្គ្រីណាដា (Grenada): ស្ថិតក្នុងសមុទ្រការ៉ាប៊ីន មានតែប៉ូលិស សម្រាប់​ការពារប្រទេស។

៧. អ៊ីស្លង់ (Iceland): កងទ័ពណាតូ ជាអ្នកជួយការពារ។

៨. គីរីបាទី (Kiribati): ស្ថិតនៅប៉ែកខាងលិច​នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក មានតែប៉ូលិសសម្រាប់ការពារប្រទេស។

៩. លិកតិញស្តាញ (Liechtenstein): មានតែប៉ូលិស ប៉ុន្តែមានកិច្ចសហការ​ជាមួយ​យោធាអូទ្រីស និងស្វីស។

១០. កោះម៉ាស្យល (Marshall Islands): អាមេរិក ជាអ្នកជួយការពារ។

១១. ម៉ៅរីធើស (Mauritius): មានតែប៉ូលិស និងកងប៉ារ៉ា ហើយ​ត្រូវបានប្រើប្រាស់​សម្រាប់ការពារប្រទេស។

១២. មីក្រូណេស៊ី (Micronesia): ស្ថិតនៅខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានអាមេរិក​ជាអ្នកជួយការពារ។

១៣. ម៉ូណាកូ (Monaco): ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ នៃប្រទេសបារាំង ដែលបារាំង​ជាអ្នកជួយការពារ។

១៤. ណារុ (Nauru): មានកិច្ចព្រមព្រៀងការពារជាតិ​ជាមួយអូស្ត្រាលី។

១៥. ផាលៀវ (Palau): មានមូលដ្ឋានយោធាអាមេរិក។

១៦. ប៉ាណាម៉ា (Panama): មានតែប៉ូលិសជាតិ, សេវាអាកាសចរណ៍ជាតិ និង​សេវាព្រំដែន ហើយប្រើសម្រាប់ការពារ​ជាតិ​។

១៧. St. Vincent and the Grenadines: មានតែប៉ូលិស ហើយប្រើសម្រាប់​ការពារជាតិ​។

១៨. សាម៉ាវ (Samoa): មានទំនាក់ទំនងយោធាជាមួយណូវែលហ្សេឡង់។

១៩. សាន់ម៉ារីណូ (San Marino): អ៊ីតាលី​ជាអ្នកជួយការពារ។

២០. កោះសូឡូម៉ង់ (Solomon Islands): មានតែប៉ូលិស ហើយប្រើសម្រាប់​ការពារជាតិ​។

២១. ទូវ៉ាលូ (Tuvalu): មានតែប៉ូលិស ហើយប្រើសម្រាប់​ការពារជាតិ​។

២២. វ៉ានូអាទូ (Vanuatu): មានតែប៉ូលិស ហើយប្រើសម្រាប់​ការពារជាតិ​៕

ប្រភព៖ Businessinsider   ប្រែសម្រួល៖ សៀនហួរ