ចាញ់ឫទ្ធិសុរា ទាំងខ្លួនចូលចិត្ត! ឲ្យតែស្រាចូលពោះតែបន្តិច តារា K-Pop ៥ នេះ ដឹងតែប្រែភ្លាម

  • 2022-08-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកខ្លះអាចទ្រាំទ្រនឹង​កម្រិតជាតិអាល់កុលច្រើន និងបានយូរ ប៉ុន្តែខ្លះទៀត ចាញ់​នឹងជាតិស្រវឹងនេះ ទោះទើប​ចាប់ផ្ដើម​ញ៉ាំបាន​បន្តិចក៏ដោយ។ ក្រឡេកទៅមើលតារា K-Pop វិញ ភាគ​ច្រើនពួកគេចូលចិត្តញ៉ាំគ្រឿងស្រវឹងបែប Chill នៅពេល​ដែល​សម្រាកពីការងារ។ ប៉ុន្តែក្នុងចំណោមអ្នកចូលចិត្តញ៉ាំសុរា ឬស្រាបៀរ ក៏នៅមានអ្នកខ្លះងាយស្រវឹងខ្លាំងដែរ ប៉ុន្តែក៏គ្មានអ្វីអាច​បញ្ឈប់ចិត្តពួកគេឲ្យញ៉ាំដែរ។ អ្នកទាំងនោះរួមមាន៖

១. J-Hope (BTS)

លោកគឺជាសមាជិក BTS ដែរត្រូវ​បាន​គេស្គាល់ច្បាស់ថា​ ជាមនុស្សចូលចិត្តបង្កើតបរិយាកាសរីករាយ។ ប៉ុន្តែនៅពេល​ និយាយដល់រឿងញ៉ាំគ្រឿងស្រវឹង J-Hope ដែលធ្លាប់តែបន្លឺសំឡេងសើច ប្រែជាស្ងាត់ស្ងៀម និងងងុយគេងតែម្ដង។

២. IU

នាងត្រូវ​បាន​មនុស្សមិនតិចទេ យល់ច្រលំថា​ជាអ្នកដែល​ញ៉ាំស្រាច្រើន ប៉ុន្តែតាមពិតគឺពុំមែន​ឡើយ។ ដ្បិតមាន​ឈ្មោះថា​ជា​តារាម៉ូដែលស្រា Soju គឺ Chamisul ក៏មានអ្នកដឹង​ច្បាស់ថា IU ឆាប់ស្រវឹងណាស់។ ជាទូទៅ ញ៉ាំ Suju លាយស្រាបៀរ ត្រឹម​ កែវ នាង​នឹង​ស្រវឹងភ្លាម។

៣. Zico

អតីតសមាជិកក្រុម Block B រូបនេះ​ធ្លាប់បាន​បង្ហើបថា​ លោកឧស្សហ៍ញ៉ាំស្រា/ស្រាបៀរ នៅមួយយប់ មុនការងារថតសំខាន់មកដល់។ បុរសម្នាក់នេះ​ក៏ស្រវឹងលឿនដែរ គឺអាច​ខុសពីការប៉ាន់ស្មានរបស់អ្នកគាំទ្រ។

៤. Taeyeon (Girls’ Generation)

Taeyeon ចូលចិត្តញ៉ាំស្រាណាស់ បើទោះ​នាង​ឆាប់ស្រវឹងក៏ដោយ។ ក្នុងចំណោមតារាៗ Taeyeon ត្រូវ​បាន​គេ​ស្គាល់ច្បាស់ជាងគេ​ថា​ ដាក់តែប៉ុន្មានកែវដំបូង នាងមុខក្រហមភ្លាម (ស្រវឹង) ប៉ុន្តែទោះបែប​នេះ​មែន ក៏គ្មានអ្វីអាច​បញ្ឈប់នាងឲ្យដកខ្លួនឆ្ងាយពីស្រាដែរ។ នាង​ឧស្សាហ៍ញ៉ាំវា​បែប​សប្បាយៗ ជាមួយនឹង​មិត្តភ័ក្តិ។

៥. V (BTS)

អ្នកណា​ក៏ដឹង​ដែរថា V ចូលចិត្តញ៉ាំស្រា ប៉ុន្តែការពិតមិនអាច​មើលរំលង គឺឆាប់ស្រវឹងបំផុត។ ដោយហេតុនេះហើយ ទើបក្នុងពេល​កម្មវិធីអបអរឱកាសពិសេសណាមួយ V តែងជ្រើសញ៉ាំទឹកផ្លែឈើ ឬភេសជ្ជៈគ្មានជាតិស្រវឹងជំនួសវិញ។ មូលហេតុដែល V កម្រ​ញ៉ាំស្រាក្នុងកម្មវិធីថត ព្រោះតែលោកងាយនឹង​ស្រវឹង៕

ប្រភព៖ kpopstarz   អត្ថបទ៖ ធារី