Smart និង Pleng ជួយឧបត្ថម្ភគាំទ្រធ្វើបទចាស់របស់ អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ឱ្យមានគុណភាពល្អជាងមុន

  • 2022-08-25 05:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត ដែលត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ១៩៣៣ និងឧទ្ទិសគោរព ព្រមទាំងនឹករឮកដល់ស្នាដៃរបស់លោកតា ក្រុមគ្រួសាររបស់លោកតាផ្ទាល់ បានផ្ដូចផ្ដើមគំនិតក្នុងការយកបទចាស់ៗរបស់លោកតា ទៅកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុន។

បើនិយាយពីឈ្មោះ លោក ស៊ីន ស៊ីសាមុត ប្រជាជនខ្មែរគ្រប់រូបគឺសុទ្ទសឹងតែបានស្គាល់គាត់ជាអធិរាជសម្លេងមាសប្រចាំប្រទេសកម្ពុជា។ គ្រាន់តែលឺឈ្មោះគាត់ ក៏ធ្វើឲ្យកូនខ្មែរគ្រប់រូបនឹកដល់ចម្រៀងគ្រប់បទដែលជាស្នាដៃល្អឯករបស់លោក ក្នុងវិស័យសិល្បៈដែរ។

ក្នុងគម្រោងនោះផងដែរ ក្រុមហ៊ុន Smart និង Pleng បានឧបត្ថម្ភ និងគាំទ្រទៅលើការកែច្នៃគុណភាពចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត សរុបចំនួន ១៣០ បទបន្ថែមដោយគ្រួសាររបស់លោកធ្វើរួចចំនួន ១០បទ ហើយបទដែល Pleng គាំទ្រចំនួន ១២០បទ។

ដូចដែលយើងបានឃើញកន្លងមក ក្រុមហ៊ុន Smart និង Pleng តែងតែចូលរួមលើកស្ទួយវិស័យតន្ត្រីក្នុងស្រុករបស់យើងឲ្យមានការអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការឧបត្ថម្ភគាំទ្រស្នាដៃសិល្បៈនានារបស់សិល្បករ និងសិល្បការិនីខ្មែរ។

សម្រាប់បទដែលបានកែច្នៃគុណភាពចម្រៀងអោយមានភាពប្រសើរជាងមុន (Remastered songs) សរុបទាំង ១៣០ គឺអាចស្តាប់បានតែក្នុង Pleng App តែប៉ុណ្ណោះ។ សុំបញ្ជាក់ផងដែរថា ក្នុងចំណោម ១៣០បទនេះ គ្រួសាររបស់លោកធ្វើរួចចំនួន ១០បទ ហើយបទដែល Pleng គាំទ្រចំនួន ១២០បទ។

គួរបញ្ជាក់បន្ថែមផងដែរ រាល់ការស្ដាប់បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត ទាំងអស់ក្នុង Pleng App នោះ មិនត្រឹមតែជាការជួយគាំទ្រ និងថែរក្សារស្នាដៃដ៏អស្ចារ្យរបស់អធិរាជសម្លេងមាសប្រចាំប្រទេសកម្ពុជានោះទេ តែក៏ផ្នែកមួយនៃការជួយរកចំណូលដល់គ្រួសាររបស់លោកតាផងដែរ ព្រោះចំនួនដងនៃការស្ដាប់ទាំងអស់នឹងក្លាយជាប្រាក់កម្រីពី Pleng App ជូនម្ចាស់កម្មសិទ្ធិបទចម្រៀង។

ចូលរូមគាំទ្រ និងស្ដាប់បទដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់នៅក្នុង Pleng App ឥឡូវនេះ៖ https://pleng.smart.com.kh/album/sinn-sisamouth-new-collection/92108313/