Conte ថា ត្រូវ​ការ​កីឡាករ​ថ្មី​យ៉ាង​តិច​២​នាក់​ទៀត​ដើម្បី​ប្រជែង​​នៅ​រដូវ​កាល​នេះ

  • 2022-08-30 02:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Spurs លោក Antonio Conte គិត​ថា លោក​ត្រូវ​ការ​​​​​កីឡាករ​ចំណូល​ថ្មី​យ៉ាង​តិច​២​នាក់​ទៀត​ដើម្បី​ប្រកួតប្រជែង​នៅ Premier League។

Spurs បច្ចុប្បន្ន​​មាន​១០​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​ការពារ​ជើងឯក Manchester City ក្នុង​លីគ បន្ទាប់​ពី​ឈ្នះ​៣​ប្រកួត​​ក្នុង​ចំណោម​ការ​ប្រកួត​បើក​ឆាក​ទាំង​៤​ប្រកួត​របស់​ពួក​គេ។ Conte បាន​ផ្លាស់​ប្ដូរ​តិចតួច​បំផុត​​សម្រាប់​ជម្រើស​​១១​នាក់​របស់​លោក ប៉ុន្តែ​​គិត​ថា Spurs នៅ​តែ​ត្រូវ​​ពង្រឹង​នៅ​តំបន់​សំខាន់​ៗ​​បន្ថែម​ទៀត។

“ប្រសិន​បើ​ប្រៀបធៀប​​​ទៅ​នឹង​​រដូវ​​កាល​មុន​ ពួក​យើង​ល្អ​ជាង​មុន។ ប៉ុន្តែ​ដើម្បី​ឈាន​ទៅ​ដល់​​ក្រុម​ផ្សេង​ទៀត​នៅ​កម្រិត​​កំពូល ពួក​យើង​ត្រូវ​ការ​ពេលវេលា ការ​អត់​ធ្មត់ និង​ទីផ្សារ​ដោះដូរ​កីឡាករ​ថ្មី​យ៉ាង​តិច​២​នាក់​ទៀត​​ដើម្បី​ឈាន​ទៅ​កាន់​កម្រិត​ស្មើ​គ្នា​ជាមួយ​ក្រុម​ខ្លាំង​ៗ"។ សម្ដី Conte៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ