គ្រូ​ Ajax ខឹង Antony ព្រោះ​​សុខៗ​ចាកចេញ​ទៅ​កាន់​ Man Utd

  • 2022-08-30 11:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Alfred Schreuder គ្រូ​បង្គោល​ក្លឹប​ Ajax បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Ziggo Sport នៅ​ក្នុង​ថ្ងៃនេះ​ដោយ​បាន​ជះ​កំហឹង​ ខ្សែ​ប្រយុទ្ធ​ Antony ដែល​សុខៗ​ចង់​ចាកចេញ​ទៅ​កាន់​ក្លឹប​ Manchester United ដោយ​បាន​ដាក់​សម្ពាធ​មិន​ចូល​រួម​លេង​ជា​មួយ​ក្រុម​តែ​ម្ដង​ ដោយ​អាក​ខាន​២ប្រកួត​ហើយ​។

លោក​ Schreuder បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​អតចរិក​របស់​គេ​អញ្ចឹង​គឺ​ចម្លែក​មែនទែន​។ វា​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់​ដែល​គេ​ធ្វើ​រឿង​អញ្ចឹង​ឲ្យ​កើត​ឡើង​​។ តាម​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ធ្វើ​អញ្ចឹង​គឺ​អាក្រក់​ណាស់​។ ខ្ញុំ​ខឹង​នឹង​​រឿង​ហ្នឹង​ណាស់​។ ធ្វើ​ជា​គ្រូ​បង្ហាត់​គឺ​ខឹង​បំផុត​នៅ​ពេល​មាន​រឿង​អញ្ចឹង​ តែ​ក្រោយ​មក​ខ្ញុំ​ក៏​គិត​អញ្ចេះ​វិញ​ ឯង​គ្រាន់​តែ​ជា​កីឡាករ​ម្នាក់​សោះ​ "។

ទាក់ទង​នឹង​រឿង​នេះ​គ្រូបង្គោល​ Ajax ក៏​ចង់​ឲ្យ​ក្លឹប​ប្ដឹង​ Antony នឹង​សកម្មភាព​នេះ​ផង​ដែរ។​

មក​ទល់​នឹង​ពេល​នេះ​ Antony ដឹង​តែ​ផ្លាស់​ទៅ​កាន់​ Man Utd ហើយ​ដោយ​រង់ចាំ​តែ​ការ​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី