ផ្លូវការ​! Man Utd ប្រកាសយក​បាន​ Antony ពី​ Ajax

  • 2022-08-30 12:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​យក​បាន​ ខ្សែ​ប្រយុទ្ធ​ Antony ពី​ក្លឹប​ Ajax នៅ​ក្នុង​ថ្ងៃ​នេះ​។

Antony និង​ Man Utd ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​ក្នុង​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧ ដោយ​មាន​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​ថ្មី​១ឆ្នាំ​ទៀត​ រហូត​ដល់​ឆ្នាំ​២០២៨​ផង​ដែរ​ ដោយ​នៅខណៈ​នេះកីឡាករនៅ​ធ្វើ​ការ​តេស្តសុខភាព និង​បង្ហើយឯកសារ​ចាំបាច់មួយ​ចំនួន​ជា​មួយ​ Man Utd ប៉ុណ្ណោះ។

ក្លឹប​ Man Utd បាន​ចំណាយ​លុយ​សរុប​ ១០០លាន​អ៊ឺរ៉ូ​ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​ Ajax រូប​នេះ​ដោយ​ចំណាយ​ ៩៥លាន​អ៊ឺរ៉ូ​លើ​តម្លៃ​ខ្លួន​ និង​៥លាន​អ៊ឺរ៉ូ​លើ​ប្រាក់​ឧបត្ថម្ភ​នានា​។

Antony ទើប​មាន​វ័យ​២២ឆ្នាំ​ ដោយ​ចូល​លេង​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៨ ដោយ​ធ្លាប់​លេង​ឲ្យ​ Sao Paulo និង​ Ajax ដោយ​ចូល​រួម​ប្រកួត​សរុប​ ១៣៤ប្រកួត​ និង​ស៊ុត​ចូល​ ៣១គ្រាប់​៕

ប្រភព៖ manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី