កិត្តិយសធំណាស់! សម្ដេចតេជោ ហៅជើងខ្លាំង TOP4 របស់ Cambodian Idol រដូវកាលទី ៤ មកសាទរផ្ទាល់ព្រឹកនេះ

  • 2022-08-31 03:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះដែរ បេក្ខជនជើងខ្លាំង​វគ្គផ្ដាច់ព្រ័ត្ររបស់កម្មវិធី Cambodian Idol រដូវកាលទី ៤ ក៏មានមុខក្នុងកម្មវិធីនោះដែរ។

ជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ លីម តិចម៉េង នាង ដាវីន ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ ត្រូវ​បាន​អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសរាជធានីភ្នំពេញ។ អ្វី​ដែល​រំភើប អ្នកទាំង ៤ ក៏មានឱកាស បានជួបផ្ទាល់ជាមួយនឹង​ប្រមុខកំពូលរបស់រាជរដ្ឋាភិបាល និងក៏ទទួល​បាន​ការសាទរ អបអរយ៉ាងកក់ក្ដៅពី​សម្ដេចតេជោ ក្រោយបាន​ជោគជ័យពីការប្រកួតផងដែរ។

ក្រៅពី សាទរ សម្ដេចតេជោ ក៏បាន​លើកឡើងដែរថា កម្មវិធីនៅរដូវកាលទី៤នេះ ចប់ទៅដោយរលូនជាមួយនឹង​លទ្ធផលជាទីពេញចិត្តពីអ្នកទស្សនាភាគច្រើន​លើសលុប។ ជាមួយគ្នានោះ សម្ដេចក៏បាន​លើកទឹកចិត្តឲ្យអ្នកទាំង ៤ បន្តការ​ប្រឹងប្រែងតទៀត ដើម្បីឈាន​ទៅរកភាពជោគជ័យថ្មីៗនាពេល​ខាងមុខ៕

អត្ថបទ៖ យី សុធារី