Kwan ចេញមុខបកស្រាយព័ត៌មានបំផុសបំផុលថានាងឆក់ខ្សែភ្លើងស្លាប់

  • 2022-08-31 07:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងថៃឆ្នើម Kwan Usamanee ក្ដៅស្លឹកត្រចៀកភ្លាមៗបន្ទាប់ពីមានពាក្យចចាមអារ៉ាមបង្ហោះ យ៉ាងច្រើនលើបណ្ដាញសង្គមអំពីការស្លាប់របស់នាង ដែលថាតារាស្រីរូបនេះបានឆក់ខ្សែភ្លើងស្លាប់។

នេះមិនមែនជាលើទី១ទេសម្រាប់តារាស្រីរូបនេះ កន្លងមកនាងក៏ធ្លាប់ត្រូវមហាជនមួយចំនួនតូចប្រមាថ ជីវិតរបស់នាងថាស្លាប់ដូចគ្នាផងដែរ។ ប៉ុន្តែលើនេះ Kwan Usamanee ហាក់ធុញទ្រាន់ជាមួយនឹង រឿងដដែរៗដែលបានកើតលើខ្លួនម្ដងហើយម្ដងទៀតយ៉ាងដូចច្នេះ Kwan ក៏បានសម្រេចចិត្តបក ស្រាយភ្លាម ទៅជនណាដែលពាក់ព័ន្ធចូលរួមបំផូសបំផុលអំពីព័ត៌មានពិត ថែមទាំងប្រមាថជីវិតរបស់នាង។

Kwan បានថ្លែងបកស្រាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា៖ “ខ្ញុំមិនភ្ញាក់ផ្អើលទេដែលឃើញព័ត៌មានបែបនេះ Kwan នៅមានជីវិតមិនស្លាប់ទេ ហើយមិនដែលព័ត៌មានដែលចេញមកទេ ហើយនេះមិនមែនជា លើកទីមួយទេដែលព័ត៌មានមិនពិតលេចឡើងថា Kwan បានស្លាប់”។ លើសពីនេះ Kwan មិនចង់មាន បញ្ហាវែងឆ្ងាយដូច្នេះនាងមិនបានដាក់ពាក្យប្ដឹងអ្វីនោះទេ គ្រប់យ៉ាងគឺសុទ្ធតែកើតចេញពីការយល់ខុសថា នាងឆក់ខ្សែភ្លើងស្លាប់ តាមការពិតវាគ្រាន់តែជាផ្នែកមួយក្នុងរឿងប៉ុណ្ណោះ

Kwan បន្ថែមថា "ពេលឃើញ​ព័ត៌មាន​នេះ​ដំបូង ខ្ញុំ​ភ្ញាក់​ផ្អើល ប៉ុន្តែ​មនុស្ស​ជា​ច្រើន​និយាយ​ថា​ពេល​មនុស្ស​ជេរ​យើង​ស្លាប់ ឬពាក្យចចាមអារ៉ាមថាស្លាប់ វាអាចចាត់ទុកថាជាការបន្តជីវិតរបស់យើង"។

ប្រភព៖ Sanook   អត្ថបទ៖ Kesor