សាន ផានិត ព្រមានចាត់វិធានការផ្លូវច្បាប់លើអតិថិជនម្នាក់

  • 2022-09-01 06:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលោក សាន ផានិត ព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ដែលធ្លាប់មកទិញស្បែកជើងក្នុងហាងរបស់លោក ប៉ុន្ដែបានបង្កើតជារឿងជជែកគ្នាតឹងសរសៃកនៅថ្ងៃទី១ ខែកញ្ញា នេះ បន្ទាប់ពីអតិថិជនរូបនោះបយកស្បែកជើងដែលទិញទៅប្រើបានប្រហែល១ខែហើយ មកប្ដូរយកថ្មីវិញ ដោយសម្អាងថាស្បែកជើងអត់ល្អ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សាន ផានិត បញ្ជាក់ថា ទិញស្បែកជើង ១ខែហើយ មកសុំដូរវិញ ប៉ុន្ដែលោកមិនដូរឲ្យក៏ស្រាប់តែអុកឡុក រករឿង ថតហាងរបស់លោកទាំងព្រឹក។ លោកព្រមានថា បើសិនជាយកវីដេអូដែលថតហាងលោកយកទៅផុស នាំឲ្យប៉ះពាល់ដល់អាជីវកម្មរបស់លោកនោះ លោកនឹងមិនអធ្យាស្រ័យឲ្យឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។

បើតាមលោក សាន ផានិត វីដេអូកាមេរ៉ាសុវត្ថិភាពដែលគេឃើញលោកបានបង្ហោះនៅមុននេះ បានប្រគល់ដល់ដៃសមត្ថកិច្ចហើយ។ ក្រៅពីអាជីពច្រៀងលោក សាន ផានិត ក៏មានហាងលក់ល្បែកជើងមួយនៅភ្នំពេញ ហើយកន្លងទៅមានអតិថិជន ជាពិសេសអ្នកស្រឡាញ់គាំទ្រលោកចូលទិញជាហូរហែមិនដែលមានបញ្ហាអ្វីឡើយ ទើបតែពេលមនេះមានអតិថិជនម្នាក់មានចេតនារករឿងលោកទាំងព្រឹកតែម្ដង៕

ជិន សុភ័ក្ដ្រ