ឱកាសចូលទីផ្សារអន្តរជាតិ! ចូលរួមចុះឈ្មោះប្រកួតប្រជែងសហគ្រិនភាព ជាមួយ Alibaba Cloud នៅទីក្រុងកូឡាឡាំពួរ
- 2022-09-01 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសចូលទីផ្សារអន្តរជាតិ! ចូលរួមចុះឈ្មោះប្រកួតប្រជែងសហគ្រិនភាព ជាមួយ Alibaba Cloud នៅទីក្រុងកូឡាឡាំពួរ
ចន្លោះមិនឃើញ
កម្មវិធីប្រកួត CREATE @ ALIBABA CLOUD GLOBAL STARTUP CONTEST រៀបចំដោយក្រុមហ៊ុន Alibaba Cloud បានវិលត្រលប់មកជាថ្មីម្ដងទៀតក្នុងឆ្នាំ២០២២ នេះ។ ការប្រកួតក្នុងឆ្នាំនេះ នឹងមានបេក្ខជនរាប់រយនាក់នឹងច្រើនប្រទេស ដែលផ្ដោតលើ Startup Project ក្នុង៥វិស័យក្នុងនោះរួមមាន៖
ការប្រកួតនេះមានគោលបំណងជំរុញ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យទទួលបាននូវឱកាស ចូលរួមក្នុងការបណ្តុះបណ្តាល ការណែនាំសិក្ខាសាលា ការផ្ដល់មូលនិធិ កម្មវិធីភាពជាអ្នកដឹកនាំអាជីវកម្ម ការតភ្ជាប់មូលធនបណ្តាក់ទុន និងការចូលទៅកាន់ទីផ្សារប្រទេសចិន។
នៅក្នុងវគ្គប្រកួតផ្ដាច់ផ្តាច់ព្រ័ត្រពិភពលោក នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ដើម្បីទាក់ទាញ និងស្វែងរកអ្នកវិនិយោគ។ នេះនឹងជាឱកាសដ៏កម្រក្នុងការឡើងលើឆាកអន្តរជាតិ។
សម្រាប់អ្នកទើបបើកអាជីវកម្ម និងកំពុងតែស្វែងរកការរៃអង្គាសថវិកា ឬចូលទៅកាន់ទីផ្សារប្រទេសចិន កុំភ្លេចចុះឈ្មោះក្នុងការប្រកួតឥឡូវនេះ។
ចូលរួមចុះឈ្មោះជាមួយនឹងផែនការអាជីវកម្មរបស់អ្នកដើម្បីបង្កើតការផ្លាស់ប្ដូរឌីជីថលនៅក្នុងឧស្សាហកម្មនេះ។ បេក្ខជន ឬសហគ្រាសដែលមានចំណាប់អារម្មណ៍អាចស្វែងយល់បន្ថែមតាមរយៈតំណភ្ជាប់ខាងក្រោម https://www.createstartupcontest.com
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមក ក្រុមការងារតាមរយៈតេលេក្រាម 078 777 360។